6. កូនចៅអ៊ីស្រាអែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីព្រះអម្ចាស់ ចូរនាំគ្នាវិលមករកព្រះអង្គវិញ!
7. អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាប ដោយឆ្លាក់រូបព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់។ ប៉ុន្តែ នៅថ្ងៃនោះ អ្នករាល់គ្នានឹងបោះបង់រូបព្រះក្លែងក្លាយ។
8. ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវតែមិនមែនជាដាវរបស់មនុស្សទេគឺពួកគេមិនស្លាប់ដោយមុខដាវរបស់មនុស្សឡើយ។ពួកអាស្ស៊ីរីនឹងបាក់ទ័ពហើយទាហានក្មេងៗរបស់ពួកគេនឹងក្លាយទៅជាឈ្លើយសឹក។
9. ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រមេទ័ពរបស់ពួកគេនឹងញ័ររន្ធត់នៅមុខទង់ជ័យរបស់ព្រះអង្គ។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលប្រជាជនគោរពបម្រើនៅភ្នំស៊ីយ៉ូនហើយដុតតង្វាយថ្វាយព្រះអង្គនៅក្រុងយេរូសាឡឹម។