អេសាយ 30:21-26 Khmer Standard Version (KHSV)

21. បើ​អ្នក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេងអ្នក​នឹង​ឮ​សំឡេង​បន្លឺ​ខាង​ក្រោយ​ខ្នង​ថា«នេះ​ជា​មាគ៌ា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ!»។

22. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ចាត់​ទុកមាស និង​ប្រាក់​ដែល​ស្រោប​ជុំ‌វិញ​រូប​បដិមារបស់​អ្នក​រាល់​គ្នា​ថា ជា​មាស​ប្រាក់​មិន​បរិសុទ្ធអ្នក​នឹង​យក​ទៅ​បោះ​ចោល​ដូច​សំរាមដោយ​ពោល​ថា «វត្ថុ​គំរក់!»។

23. ព្រះ‌អម្ចាស់​នឹង​ប្រទាន​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មកលើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះហើយ​ដី​នឹង​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើងយ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។នៅ​ថ្ងៃ​នោះ ហ្វូង​សត្វ​របស់​អ្នកនឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹង‌ល្វើយ។

24. គោ និង​ក្របី​ដែល​ធ្លាប់​អូស​នង្គ័លក៏​ស៊ី​ស្មៅ​ដ៏​ឆ្ងាញ់​បំផុតដែល​គេ​ជជុះ​នឹង​រនាស់​ដែរ។

25. នៅ​ថ្ងៃ​មហា​ពិឃាតគឺ​ថ្ងៃ​ដែល​បន្ទាយ​ទាំង​ប៉ុន្មាន​ត្រូវ​រលំនោះ​នឹង​មាន​ទឹក​ហូរ​ស្រោច​ស្រពភ្នំ​ទាំង​ធំ​ទាំង​តូច។

26. នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​រុំ​របួស​ឲ្យប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គនៅ​ពេល​ព្រះ‌អង្គ​ព្យាបាល​គេឲ្យ​ជា​ពី​មុខ​របួស​ទាំង​អស់ព្រះ‌ច័ន្ទ​នឹង​បញ្ចេញ​ពន្លឺ​ភ្លឺ​ដូច​ព្រះ‌អាទិត្យហើយ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដងគឺ​ប្រៀប​ដូច​ជា​មាន​ពន្លឺ​ថ្ងៃ​ចំនួន​ប្រាំ‌ពីរ​រួម​គ្នា។

អេសាយ 30