អេសាយ 30:17-24 Khmer Standard Version (KHSV)

17. ខ្មាំង​សត្រូវ​តែ​ម្នាក់​គំរាម​កំហែងអ្នក​រាល់​គ្នា​មួយ​ពាន់​នាក់​ឲ្យ​រត់​ប្រាស​អាយុខ្មាំង​តែ​ប្រាំ​នាក់​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នារត់​អស់​គ្មាន​សល់។ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នាអ្នក​ដែល​សល់​ពី​ស្លាប់ មាន​គ្នា​តិច​ណាស់គឺ​ប្រៀប​បាន​នឹង​បង្គោល​មួយ​នៅ​លើ​ភ្នំឬ​ដូច​ជា​ទង់​មួយ​នៅ​លើ​ទួល​ប៉ុណ្ណោះ។

18. ប៉ុន្តែ ព្រះ‌អម្ចាស់​រង់‌ចាំ​ពេល​ដែល​ព្រះ‌អង្គត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នាព្រះ‌អង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នាដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​សុចរិត។អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ‌អង្គប្រាកដ​ជា​មាន​សុភមង្គល​ពុំ‌ខាន។

19. ប្រជា‌ជន​ក្រុង​ស៊ីយ៉ូនអ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយអ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ!ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ព្រះ‌អង្គព្រះ‌អង្គ​នឹង​ប្រណី​សន្ដោសពេល​ណា​ព្រះ‌អង្គ​ឮ​សំឡេង​អ្នកព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។

20. នៅ​គ្រា​មាន​អាសន្នព្រះ‌អម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​អ្នក​រាល់​គ្នានៅ​ពេល​ខ្វះ​ខាតព្រះ‌អង្គ​នឹង​ប្រទាន​ទឹក​ឲ្យ​អ្នក​រាល់​គ្នា។ព្រះ‌អង្គ​ដែល​បង្រៀន​អ្នកលែង​ពួន​នឹង​អ្នក​ទៀត​ហើយអ្នក​នឹង​ឃើញ​ព្រះ‌អង្គ​ផ្ទាល់​ភ្នែក។

21. បើ​អ្នក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេងអ្នក​នឹង​ឮ​សំឡេង​បន្លឺ​ខាង​ក្រោយ​ខ្នង​ថា«នេះ​ជា​មាគ៌ា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ!»។

22. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ចាត់​ទុកមាស និង​ប្រាក់​ដែល​ស្រោប​ជុំ‌វិញ​រូប​បដិមារបស់​អ្នក​រាល់​គ្នា​ថា ជា​មាស​ប្រាក់​មិន​បរិសុទ្ធអ្នក​នឹង​យក​ទៅ​បោះ​ចោល​ដូច​សំរាមដោយ​ពោល​ថា «វត្ថុ​គំរក់!»។

23. ព្រះ‌អម្ចាស់​នឹង​ប្រទាន​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មកលើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះហើយ​ដី​នឹង​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើងយ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។នៅ​ថ្ងៃ​នោះ ហ្វូង​សត្វ​របស់​អ្នកនឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹង‌ល្វើយ។

24. គោ និង​ក្របី​ដែល​ធ្លាប់​អូស​នង្គ័លក៏​ស៊ី​ស្មៅ​ដ៏​ឆ្ងាញ់​បំផុតដែល​គេ​ជជុះ​នឹង​រនាស់​ដែរ។

អេសាយ 30