1. ព្រះអម្ចាស់មានព្រះបន្ទូលថា:កូនៗដែលចេះតែបះបោរមុខជាត្រូវវេទនាពុំខាន!ពួកគេបានធ្វើតាមគម្រោងការដែលយើងមិនបានគ្រោងទុកពួកគេបានចងសម្ពន្ធមិត្តផ្ទុយពីឆន្ទៈរបស់យើងពួកគេប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។
2. ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីបដោយពុំសួរយោបល់ពីយើងសោះពួកគេទៅពឹងផ្អែកលើស្ដេចផារ៉ោនពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។
3. ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចផារ៉ោននឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីបនឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន!
4. ពួករដ្ឋមន្ត្រីរបស់អ្នករាល់គ្នាទៅដល់ក្រុងសូអានហើយទូតរបស់អ្នករាល់គ្នាទៅដល់ក្រុងហានេស
5. តែពួកគេនឹងត្រូវខកចិត្តដោយឃើញថាប្រជាជនអេស៊ីបពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទេគឺជនជាតិអេស៊ីបពុំអាចសង្គ្រោះពុំអាចជួយពួកគេបានទាល់តែសោះ!ផ្ទុយទៅវិញ មានតែនាំឲ្យពួកគេត្រូវអាម៉ាស់ និងបាត់បង់កិត្តិយសប៉ុណ្ណោះ។
6. សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប:ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាចជាកន្លែងដែលមានសត្វសិង្ហមានពស់វែក និងមាននាគហោះពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃលើខ្នងលា និងលើខ្នងអូដ្ឋយកទៅឲ្យប្រជាជាតិមួយដែលពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។
7. ជំនួយរបស់ស្រុកអេស៊ីបគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះគឺពុំមានប្រយោជន៍អ្វីឡើយ។ហេតុនេះហើយបានជាយើងដាក់ងារឲ្យស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើងតែមិនបានការអ្វី»។
8. ឥឡូវនេះ ចូរចារឹកសេចក្ដីទាំងនេះលើបន្ទះថ្មហើយសរសេរជាលាយលក្ខណ៍អក្សរនៅចំពោះមុខអ្នកក្រុងយេរូសាឡឹមទុកជាឯកសារទៅអនាគតទុកជាភស្ដុតាងអស់កល្បជាអង្វែងតរៀងទៅ។
9. ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរពួកគេសុទ្ធតែជាកូនអកតញ្ញូដែលពុំព្រមស្ដាប់ដំបូន្មានរបស់ព្រះអម្ចាស់ទេ។