5. ក្នុងចំណោមប្រជាជនគេសង្កត់សង្កិនគ្នាទៅវិញទៅមកម្នាក់ៗសង្កត់សង្កិនបងប្អូនរបស់ខ្លួន។ក្មេងក្មាងប្រឆាំងនឹងចាស់ៗមនុស្សពាលប្រឆាំងនឹងមនុស្សថ្លៃថ្នូរ។
6. ពេលនោះ នឹងមានមនុស្សម្នាក់ចាប់បង្ខំបងប្អូនក្នុងអំបូររបស់ខ្លួន ដោយពោលថា:បងមានអាវធំ ដូច្នេះ សូមធ្វើជាមេដឹកនាំលើយើង ហើយត្រួតត្រាលើទឹកដីដែលគ្មានសណ្ដាប់ធ្នាប់នេះទៅ!
7. ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា:ខ្ញុំមិនមែនជាគ្រូពេទ្យទេនៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរកុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី!
8. ពិតមែនហើយ យេរូសាឡឹមជាក្រុងដែលកំពុងតែរលំហើយយូដាជាស្រុកកំពុងតែហិនហោចដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងព្រះអម្ចាស់ដើម្បីបន្ថោកសិរីរុងរឿងរបស់ព្រះអង្គដោយពាក្យសម្ដីនិងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
9. ឫកពារបស់ពួកគេសម្តែងឲ្យឃើញថាពួកគេមានទោសពួកគេប្រព្រឹត្តអំពើបាបដូចអ្នកក្រុងសូដុមគឺគេប្រព្រឹត្តដោយឥតអៀនខ្មាសឥតលាក់លៀមសោះឡើយ។ពួកគេត្រូវវេទនាជាមិនខានព្រោះគេបង្កទោសខ្លួនឯង!
10. អ្នករាល់គ្នាអាចពោលថា:មនុស្សសុចរិតបានសុខដុមរមនាគេនឹងទទួលផលពីកិច្ចការដែលគេធ្វើ។
11. រីឯមនុស្សអាក្រក់នឹងត្រូវវេទនាគេមិនបានសុខទេគេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។
12. ព្រះអម្ចាស់មានព្រះបន្ទូលថា:ប្រជាជនរបស់យើងត្រូវក្មេងក្មាងជិះជាន់សង្កត់សង្កិនស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។ប្រជាជនរបស់យើងអើយពួកមេដឹកនាំរបស់អ្នករាល់គ្នានាំអ្នករាល់គ្នាឲ្យវង្វេងពួកគេនាំអ្នករាល់គ្នាឲ្យដើរខុសផ្លូវ។
13. ព្រះអម្ចាស់កំពុងតែប្រុងប្រៀបកាត់ក្ដីព្រះអង្គក្រោកឡើងវិនិច្ឆ័យទោសជាតិសាសន៍ទាំងឡាយ។
14. ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យនិងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា:“អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ!អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រមកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
15. ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីប្រជារាស្ត្ររបស់យើងហើយបង្អាប់កិត្តិយសជនក្រីក្រដូច្នេះ?”។- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។
16. ព្រះអម្ចាស់មានព្រះបន្ទូលថា:ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់ពួកគេដើរកាច់រាងទាំងអង្រួនកងជើងឲ្យគេឮ។
17. ព្រះអម្ចាស់នឹងធ្វើឲ្យពួកជំទាវនៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាលហើយព្រះអម្ចាស់ធ្វើឲ្យក្បាលពួកគេទៅជាត្រងោល។