អេសាយ 3:18-26 Khmer Standard Version (KHSV)

18. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​យក​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន​ចេញ​ពី​ស្ត្រី​ទាំង​នោះ គឺ​ព្រះ‌អង្គ​ដក​ក្រវិល ភ្នួង‌សក់ បន្តោង​ខ្សែ​ក

19. ទំហូ ខ្សែ​ដៃ ស្បៃ​បាំង​មុខ

20. ស្នៀត​សក់​ដែល​មាន​ដាំ​ពេជ្រ កង​ជើង ខ្សែ​ក្រវាត់ ប្រអប់​ដាក់​គ្រឿង​ក្រអូប ដន្លាប់

21. ចិញ្ចៀន ក្រវិល ច្រមុះ

22. សម្លៀក‌បំពាក់​ដ៏​មាន​តម្លៃ អាវ​វែង អាវ​ធំ កាបូប

23. កញ្ចក់ ក្រណាត់​ស្ដើង ឆ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។

24. ពេល​នោះ ក្លិន​អសោច​នឹង​ជំនួស​ក្លិន​ទឹក​អប់ច្រវាក់​នឹង​ជំនួស​ខ្សែ​ក្រវាត់ក្បាល​ត្រងោល​នឹង​ជំនួស​សក់​ក្រង​យ៉ាង​ស្អាតសម្លៀក‌បំពាក់​កណ្ដាច់‌កណ្ដាច​នឹង​ជំនួសសម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីតសញ្ញា​ដែល​គេ​ដៅ​ជា​ទាសករនឹង​ជំនួស​សម្ផស្ស​ដ៏​ស្អាត។

25. យេរូ‌សាឡឹម​អើយ ប្រុសៗ​របស់​អ្នកនឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក​រាល់​គ្នានឹង​ត្រូវ​ស្លាប់​ដោយ​សឹក​សង្គ្រាម។

26. ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នឹង​យំ​សោក​សង្រេងកាន់​ទុក្ខ ដូច​ស្ត្រី​មេម៉ាយ​អង្គុយ​យំ​នៅ​លើ​ដីព្រោះ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន។

អេសាយ 3