16. ព្រះអម្ចាស់មានព្រះបន្ទូលថា:ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់ពួកគេដើរកាច់រាងទាំងអង្រួនកងជើងឲ្យគេឮ។
17. ព្រះអម្ចាស់នឹងធ្វើឲ្យពួកជំទាវនៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាលហើយព្រះអម្ចាស់ធ្វើឲ្យក្បាលពួកគេទៅជាត្រងោល។
18. នៅគ្រានោះ ព្រះអម្ចាស់នឹងយកគ្រឿងអលង្ការទាំងប៉ុន្មានចេញពីស្ត្រីទាំងនោះ គឺព្រះអង្គដកក្រវិល ភ្នួងសក់ បន្តោងខ្សែក
19. ទំហូ ខ្សែដៃ ស្បៃបាំងមុខ
20. ស្នៀតសក់ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ដន្លាប់
21. ចិញ្ចៀន ក្រវិល ច្រមុះ
22. សម្លៀកបំពាក់ដ៏មានតម្លៃ អាវវែង អាវធំ កាបូប
23. កញ្ចក់ ក្រណាត់ស្ដើង ឆ្នួតក្បាល និងស្បៃរុំខ្លួន។
24. ពេលនោះ ក្លិនអសោចនឹងជំនួសក្លិនទឹកអប់ច្រវាក់នឹងជំនួសខ្សែក្រវាត់ក្បាលត្រងោលនឹងជំនួសសក់ក្រងយ៉ាងស្អាតសម្លៀកបំពាក់កណ្ដាច់កណ្ដាចនឹងជំនួសសម្លៀកបំពាក់ដ៏ល្អប្រណីតសញ្ញាដែលគេដៅជាទាសករនឹងជំនួសសម្ផស្សដ៏ស្អាត។
25. យេរូសាឡឹមអើយ ប្រុសៗរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវទាហានដ៏ខ្លាំងពូកែរបស់អ្នករាល់គ្នានឹងត្រូវស្លាប់ដោយសឹកសង្គ្រាម។