អេសាយ 29:6-13 Khmer Standard Version (KHSV)

6. រំពេច​នោះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលយាង​មក​ជួយ​អ្នក ដោយ​ប្រើ​ផ្គរ‌លាន់ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ ឲ្យ​មាន​រន្ទះ​បាញ់មាន​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​យ៉ាង​ខ្លាំងព្រម​ទាំង​មាន​ភ្លើង​ឆេះ​ដ៏​សន្ធោ‌សន្ធៅ​ផង។

7. កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនារបស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​លើក​គ្នា​មកច្បាំង ឡោម‌ព័ទ្ធ និង​ចង់​កម្ទេចយេរូ‌សាឡឹម​ដែល​ជា​អាសនៈ​របស់​ព្រះ‌ជាម្ចាស់មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិនិង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។

8. ពេល​នោះ កង‌ទ័ព​ប្រជា‌ជាតិ​ទាំង​ប៉ុន្មានដែល​លើក​គ្នា​មក​វាយ​លុក​ភ្នំ​ស៊ីយ៉ូននឹង​ប្រៀប​ដូច​ជា​អ្នក​ដែល​គ្មាន​អាហារ​បរិភោគហើយ​យល់​សប្ដិ​ឃើញ​ថា​ខ្លួន​កំពុង​តែ​បរិភោគតែ​គេ​ភ្ញាក់​ឡើង​ក្រពះ​នៅ​ទទេ។អ្នក​ដែល​ស្រេក​ទឹក យល់​សប្ដិ​ឃើញ​ថា​ខ្លួនកំពុង​ផឹក​ទឹកតែ​គេ​ភ្ញាក់​ឡើង​អស់​កម្លាំង ស្ងួត​បំពង់​ក។

9. ចូរ​ស្រឡាំង‌កាំង ហើយ​ភ្ញាក់​ផ្អើល​ទៅចូរ​បិទ​ភ្នែក ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ!ចូរ​ស្រវឹង តែ​មិន​មែន​ស្រវឹង​ស្រា​ទេចូរ​ដើរ​ទ្រេត‌ទ្រោត តែ​មិន​មែន​ដោយ‌សារអំណាច​របស់​គ្រឿង​ស្រវឹង​ណា​ដែរ

10. ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យវិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់ព្រះ‌អង្គ​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ព្យាការីព្រះ‌អង្គ​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​គ្រូ​ទាយ។

11. ចំពោះ​អ្នក​រាល់​គ្នាអត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុកក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិតហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែលចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!»តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។

12. គេ​ក៏​យក​សៀវភៅ​នោះ​ទៅ​ឲ្យ​មនុស្ស​ម្នាក់ទៀត​ដែល​មិន​ចេះ​អក្សរទាំង​ពោល​ថា «ចូរ​អាន​ទៅ!»តែ​អ្នក​នោះ​តប​មក​វិញ​ថា«ខ្ញុំ​មិន​ចេះ​អក្សរ​ទេ!»។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើងហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សម្ដីនិង​បបូរ​មាត់​ប៉ុណ្ណោះតែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើងគ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។

អេសាយ 29