អេសាយ 29:21-24 Khmer Standard Version (KHSV)

21. ព្រោះ​ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​អ្នក​ដទៃធ្វើ​ឲ្យ​គេ​ទទួល​ទោសពួក​គេ​ប្រើ​ឧបាយ‌កលធ្វើ​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ខុសហើយ​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។

22. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ដែល​ជា​ព្រះ​របស់​ពូជ‌ពង្ស​លោក​យ៉ាកុបនិង​ជា​ព្រះ​ដែល​បាន​លោះ​លោក​អប្រាហាំមាន​ព្រះ‌បន្ទូល​ថាចាប់​ពី​ពេល​នេះ​ត​ទៅ ពូជ‌ពង្ស​លោក​យ៉ាកុបនឹង​លែង​អាម៉ាស់​ទៀត​ហើយគេ​ក៏​លែង​តក់‌ស្លុត​ទៀត​ដែរ

23. ដ្បិត​ពេល​ណា​កូន​ចៅ​របស់​គេ​ឃើញកិច្ចការ​ដ៏​អស្ចារ្យ​ដែល​យើង​នឹង​ប្រព្រឹត្តចំពោះ​ពួក​គេ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់នាម​ដ៏‌វិសុទ្ធ​របស់​យើងពួក​គេ​នឹង​ទទួល​ស្គាល់​ថាយើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​លោក​យ៉ាកុបហើយ​ពួក​គេ​នឹង​កោត​ខ្លាច​យើងដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

24. ពេល​នោះ ពួក​ដែល​វង្វេង​ស្មារតីបែរ​ជា​ចាប់​ផ្ដើម​មាន​ប្រាជ្ញាហើយ​អស់​អ្នក​ដែល​តែងតែ​រឹង​ចចេសបែរ​ជា​សុខ​ចិត្ត​ទទួល​ពាក្យ​ប្រៀន‌ប្រដៅ។

អេសាយ 29