16. អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង!តើគេអាចចាត់ទុកដីឥដ្ឋស្មើនឹងជាងស្មូនកើតឬ?ក្អមមិនអាចនិយាយអំពីជាងស្មូនថា«អ្នកនោះមិនបានសូនខ្ញុំមកទេ»ថូក៏មិនអាចនិយាយអំពីជាងស្មូនថា«គាត់គ្មានប្រាជ្ញា» ដែរ។
17. បន្តិចទៀត ព្រៃព្រឹក្សាលើភ្នំលីបង់នឹងក្លាយទៅជាចម្ការដំណាំហើយចម្ការដំណាំក្លាយទៅជាព្រៃវិញ។
18. នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮព្រះបន្ទូលដែលមានចែងទុកនៅក្នុងគម្ពីរហើយមនុស្សខ្វាក់នឹងមើលឃើញគឺគេរួចផុតពីភាពងងឹតលែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
19. ព្រះអម្ចាស់នឹងប្រោសឲ្យមនុស្សទន់ទាបមានអំណរសប្បាយកាន់តែខ្លាំងឡើងៗហើយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលនឹងប្រោសឲ្យមនុស្សក្រីក្របានត្រេកអរសប្បាយដ៏លើសលប់ដែរ។
20. ស្ដេចដែលកាន់អំណាចផ្ដាច់ការនឹងត្រូវវិនាសសូន្យហើយអ្នកដែលមើលងាយព្រះជាម្ចាស់ក៏នឹងសាបសូន្យអស់ដែរ។អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃនឹងត្រូវបាត់បង់ជីវិតជាពុំខាន
21. ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃធ្វើឲ្យគេទទួលទោសពួកគេប្រើឧបាយកលធ្វើឲ្យចៅក្រមកាត់ក្ដីខុសហើយចោទប្រកាន់មនុស្សស្លូតត្រង់ដោយគ្មានមូលហេតុត្រឹមត្រូវ។
22. ហេតុនេះហើយបានជាព្រះអម្ចាស់ដែលជាព្រះរបស់ពូជពង្សលោកយ៉ាកុបនិងជាព្រះដែលបានលោះលោកអប្រាហាំមានព្រះបន្ទូលថាចាប់ពីពេលនេះតទៅ ពូជពង្សលោកយ៉ាកុបនឹងលែងអាម៉ាស់ទៀតហើយគេក៏លែងតក់ស្លុតទៀតដែរ
23. ដ្បិតពេលណាកូនចៅរបស់គេឃើញកិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្តចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់នាមដ៏វិសុទ្ធរបស់យើងពួកគេនឹងទទួលស្គាល់ថាយើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុបហើយពួកគេនឹងកោតខ្លាចយើងដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
24. ពេលនោះ ពួកដែលវង្វេងស្មារតីបែរជាចាប់ផ្ដើមមានប្រាជ្ញាហើយអស់អ្នកដែលតែងតែរឹងចចេសបែរជាសុខចិត្តទទួលពាក្យប្រៀនប្រដៅ។