15. អស់អ្នកដែលគេចខ្លួនពីព្រះអម្ចាស់ដើម្បីលាក់គម្រោងការរបស់ខ្លួនមុខជាត្រូវវេទនាពុំខាន។អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុងទីលាក់កំបាំង ទាំងពោលថា«គ្មាននរណាឃើញយើងគ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។
16. អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង!តើគេអាចចាត់ទុកដីឥដ្ឋស្មើនឹងជាងស្មូនកើតឬ?ក្អមមិនអាចនិយាយអំពីជាងស្មូនថា«អ្នកនោះមិនបានសូនខ្ញុំមកទេ»ថូក៏មិនអាចនិយាយអំពីជាងស្មូនថា«គាត់គ្មានប្រាជ្ញា» ដែរ។
17. បន្តិចទៀត ព្រៃព្រឹក្សាលើភ្នំលីបង់នឹងក្លាយទៅជាចម្ការដំណាំហើយចម្ការដំណាំក្លាយទៅជាព្រៃវិញ។
18. នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮព្រះបន្ទូលដែលមានចែងទុកនៅក្នុងគម្ពីរហើយមនុស្សខ្វាក់នឹងមើលឃើញគឺគេរួចផុតពីភាពងងឹតលែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
19. ព្រះអម្ចាស់នឹងប្រោសឲ្យមនុស្សទន់ទាបមានអំណរសប្បាយកាន់តែខ្លាំងឡើងៗហើយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលនឹងប្រោសឲ្យមនុស្សក្រីក្របានត្រេកអរសប្បាយដ៏លើសលប់ដែរ។
20. ស្ដេចដែលកាន់អំណាចផ្ដាច់ការនឹងត្រូវវិនាសសូន្យហើយអ្នកដែលមើលងាយព្រះជាម្ចាស់ក៏នឹងសាបសូន្យអស់ដែរ។អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃនឹងត្រូវបាត់បង់ជីវិតជាពុំខាន
21. ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃធ្វើឲ្យគេទទួលទោសពួកគេប្រើឧបាយកលធ្វើឲ្យចៅក្រមកាត់ក្ដីខុសហើយចោទប្រកាន់មនុស្សស្លូតត្រង់ដោយគ្មានមូលហេតុត្រឹមត្រូវ។
22. ហេតុនេះហើយបានជាព្រះអម្ចាស់ដែលជាព្រះរបស់ពូជពង្សលោកយ៉ាកុបនិងជាព្រះដែលបានលោះលោកអប្រាហាំមានព្រះបន្ទូលថាចាប់ពីពេលនេះតទៅ ពូជពង្សលោកយ៉ាកុបនឹងលែងអាម៉ាស់ទៀតហើយគេក៏លែងតក់ស្លុតទៀតដែរ