អេសាយ 29:13-21 Khmer Standard Version (KHSV)

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើងហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សម្ដីនិង​បបូរ​មាត់​ប៉ុណ្ណោះតែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើងគ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។

14. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​នេះ​រឹត​តែ​ងឿង‌ឆ្ងល់​ត​ទៅ​ទៀតដោយ​ប្រើ​ការ​អស្ចារ្យនិង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗយើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹងប្រែ​ជា​ឥត​បាន​ការ​ទៅ​វិញ។

15. អស់​អ្នក​ដែល​គេច​ខ្លួន​ពី​ព្រះ‌អម្ចាស់ដើម្បី​លាក់​គម្រោង‌ការ​របស់​ខ្លួនមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុងទី​លាក់​កំបាំង ទាំង​ពោល​ថា«គ្មាន​នរណា​ឃើញ​យើងគ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។

16. អ្នក​រាល់​គ្នា​គិត​ដូច្នេះ​ខុស​ទាំង​ស្រុង!តើ​គេ​អាច​ចាត់​ទុក​ដី​ឥដ្ឋស្មើ​នឹង​ជាង​ស្មូន​កើត​ឬ?ក្អម​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា«អ្នក​នោះ​មិន​បាន​សូន​ខ្ញុំ​មក​ទេ»ថូ​ក៏​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា«គាត់​គ្មាន​ប្រាជ្ញា» ដែរ។

17. បន្តិច​ទៀត ព្រៃ​ព្រឹក្សា​លើ​ភ្នំ​លីបង់នឹង​ក្លាយ​ទៅ​ជា​ចម្ការ​ដំណាំហើយ​ចម្ការ​ដំណាំ​ក្លាយ​ទៅ​ជា​ព្រៃ​វិញ។

18. នៅ​ថ្ងៃ​នោះ មនុស្ស​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូលដែល​មាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរហើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញគឺ​គេ​រួច​ផុត​ពី​ភាព​ងងឹតលែង​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ​ទៀត​ហើយ។

19. ព្រះ‌អម្ចាស់​នឹង​ប្រោស​ឲ្យ​មនុស្ស​ទន់‌ទាបមាន​អំណរ​សប្បាយ​កាន់​តែ​ខ្លាំង​ឡើងៗហើយ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលនឹង​ប្រោស​ឲ្យ​មនុស្ស​ក្រីក្របាន​ត្រេក​អរ​សប្បាយ​ដ៏​លើស‌លប់​ដែរ។

20. ស្ដេច​ដែល​កាន់​អំណាច​ផ្ដាច់​ការនឹង​ត្រូវ​វិនាស​សូន្យហើយ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌ជាម្ចាស់ក៏​នឹង​សាប‌សូន្យ​អស់​ដែរ។អស់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​បាប​អ្នក​ដទៃនឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​ពុំ‌ខាន

21. ព្រោះ​ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​អ្នក​ដទៃធ្វើ​ឲ្យ​គេ​ទទួល​ទោសពួក​គេ​ប្រើ​ឧបាយ‌កលធ្វើ​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ខុសហើយ​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។

អេសាយ 29