1. ក្រុងអើរាល ក្រុងអើរាលជាបុរីដែលស្ដេចដាវីឌបោះទ័ពមុខជាត្រូវវេទនាពុំខាន!ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី
2. ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរហើយទីក្រុងទាំងមូលនឹងប្រៀបដូចជាអាសនៈធ្វើយញ្ញបូជា។
3. យេរូសាឡឹមអើយ យើងនឹងបោះទ័ពជុំវិញអ្នកយើងនឹងឲ្យកងទ័ពឡោមព័ទ្ធអ្នកយើងនឹងដំឡើងគ្រឿងសឹកវាយសម្រុកអ្នក។
4. ពេលនោះ អ្នកនឹងធ្លាក់ខ្លួនយ៉ាងទាបបំផុតពាក្យសម្ដីរបស់អ្នកលេចឮពីក្នុងដីពាក្យពេចន៍របស់អ្នកលេចចេញពីធូលីដីសំឡេងរបស់អ្នកឮពីក្នុងដីមកដូចសំឡេងខ្មោចហើយពាក្យដែលអ្នកនិយាយខ្សឹបៗក៏លេចឮពីធូលីដីមកដែរ។
5. ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួនច្រើនឥតគណនាដូចធូលីដីសត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជាកម្ទេចចំបើងដែលហុយឡើង។
6. រំពេចនោះ ព្រះអម្ចាស់នៃពិភពទាំងមូលយាងមកជួយអ្នក ដោយប្រើផ្គរលាន់ព្រះអង្គធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំងព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
7. កងទ័ពដ៏ច្រើនឥតគណនារបស់ប្រជាជាតិទាំងឡាយដែលលើកគ្នាមកច្បាំង ឡោមព័ទ្ធ និងចង់កម្ទេចយេរូសាឡឹមដែលជាអាសនៈរបស់ព្រះជាម្ចាស់មុខជាត្រូវបាត់សូន្យទៅវិញ ដូចគេយល់សប្ដិនិងដូចសុបិននិមិត្តនៅពេលយប់ដែរ។
8. ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មានដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូននឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគតែគេភ្ញាក់ឡើងក្រពះនៅទទេ។អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួនកំពុងផឹកទឹកតែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។
9. ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ!ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេចូរដើរទ្រេតទ្រោត តែមិនមែនដោយសារអំណាចរបស់គ្រឿងស្រវឹងណាដែរ