6. ព្រះអង្គនឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្ដីដោយយុត្តិធម៌ ព្រះអង្គនឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។
7. រីឯអ្នកទាំងនេះក៏ត្រូវស្រាទំពាំងបាយជូរនិងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។ពួកបូជាចារ្យ និងព្យាការី ត្រូវស្រាខ្លាំងៗនាំឲ្យវង្វេង។សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោតស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់បណ្ដាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាសហើយសេចក្ដីអ្វីដែលគេប្រកាសក៏មិនច្បាស់លាស់ដែរ។
8. តុរបស់គេប្រឡាក់ពេញដោយកំអួត គួរឲ្យខ្ពើមគឺរកកន្លែងស្អាតត្រង់ណាគ្មានសោះ។
9. គេពោលថា:«អេសាយនេះចង់បង្រៀនអ្វី?តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់ប្រាប់នរណា?តើគាត់ចង់បង្ហាត់បង្រៀនកូនង៉ាដែលគេទើបនឹងផ្ដាច់ដោះកូនង៉ាដែលគេលែងឲ្យបៅនោះឬ?
10. គាត់ចេះតែពោលថា: “ក កា កិ កី…អានាងធ្វើនេះ! អានាងធ្វើនោះ!”»
11. ពិតមែនហើយ! ព្រះអម្ចាស់នឹងមានព្រះបន្ទូលមកកាន់ប្រជាជននេះដោយប្រើភាសាដែលពួកគេស្ដាប់មិនបានព្រះអង្គនឹងយកភាសាដទៃទៀតមកនិយាយជាមួយពួកគេ។
12. ព្រះអង្គធ្លាប់មានព្រះបន្ទូលទៅពួកគេថា“ទុកឲ្យអ្នកហត់នឿយមករកសម្រាកលំហែកាយចុះ”តែពួកគេមិនព្រមស្ដាប់ព្រះអង្គទេ។
13. ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។
14. មេដឹកនាំក្រុងយេរូសាឡឹមដែលចូលចិត្តតែនិយាយចំអកអើយ!ចូរនាំគ្នាស្ដាប់ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: