23. ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់សំឡេងរបស់ខ្ញុំចូរត្រងត្រាប់ស្ដាប់ពាក្យរបស់ខ្ញុំ!
24. តើអ្នកភ្ជួរដី ដើម្បីសាបព្រោះចេះតែភ្ជួរជានិច្ចរហូតទៅឬ?តើគាត់នៅតែភ្ជួរត្រឡប់ និងរាស់ដីជានិច្ចឬ?
25. ទេ មិនដូច្នោះទេ!ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយគាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះគាត់ព្រោះពូជស្រូវហើយព្រោះពូជស្រូវដំណើបតាមកន្លែងដែលគាត់បានកំណត់ទុកព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អនៅកៀនៗ។
26. ព្រះជាម្ចាស់ប្រាប់ឲ្យគាត់ដឹងថាតើត្រូវធ្វើយ៉ាងណាៗខ្លះព្រះអង្គបង្ហាត់បង្រៀនគាត់។
27. ពេលបេះសណ្ដែក បេះល្ងរួចហើយគាត់យកឈើមកវាយគ្រាប់សណ្ដែកនិងយករំពាត់មកវាយគ្រាប់ល្ងគឺគាត់មិនយករនាស់មករាស់សណ្ដែកឬក៏យករទេះមកបរពីលើល្ងឡើយ។
28. រីឯស្រូវវិញ គាត់មិនកិនទេគឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះតែមិនមែនបោកបែនរហូតឡើយ។គាត់បររទេះសេះបញ្ជាន់ស្រូវនោះតែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។
29. គាត់ចេះធ្វើការទាំងនេះមកពី ព្រះអម្ចាស់នៃពិភពទាំងមូលណែនាំដំបូន្មានរបស់ព្រះអង្គគួរឲ្យកោតសរសើរហើយព្រះប្រាជ្ញាញាណរបស់ព្រះអង្គប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។