អេសាយ 28:19-27 Khmer Standard Version (KHSV)

19. រាល់​ពេល​ដែល​គ្រោះ​កាច​នោះ​មក​ដល់ វា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា គ្រោះ​កាច​នោះ​នឹង​កើត​មាន​រៀង​រាល់​ព្រឹក​រៀង​រាល់​ថ្ងៃ និង​រៀង​រាល់​យប់។ បើ​គ្រាន់​តែ​ឮ​សូរ​គេ​និយាយ ក៏​ធ្វើ​ឲ្យ​ញ័រ​រន្ធត់​ដែរ។

20. ពេល​នោះ គ្រែ​ដេក​បែរ​ទៅ​ជា​ខ្លី​ពេករីឯ​ភួយ​ក៏​តូច​ពេក​រក​ដណ្ដប់​ពុំ​បាន​ដែរ។

21. ព្រះ‌អម្ចាស់​នឹង​យាង​មកដូច​កាល​ព្រះ‌អង្គ​យាង​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីមនិង​វាល​ទំនាប​គីបៀន​ដែរព្រះ‌អង្គ​ក្រោក​ឡើង​សម្តែង​ឫទ្ធិ‌បារមីដែល​ជា​ឫទ្ធិ‌បារមី​ដ៏​ចម្លែកព្រះ‌អង្គ​បំពេញ​កិច្ចការ​របស់​ព្រះ‌អង្គដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។

22. ឥឡូវ​នេះ ចូរ​ឈប់​និយាយ​ចំអក​ទៀត​ទៅ ក្រែង​លោ​ចំណង​រួប​រឹត​អ្នក​រាល់​គ្នា​កាន់​តែ​តឹង​ថែម​ទៀត ដ្បិត​ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌អង្គ​សម្រេច​រំលាយ​ស្រុក​នេះ​ទាំង​មូល​រួច​ហើយ។

23. ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ!

24. តើ​អ្នក​ភ្ជួរ​ដី ដើម្បី​សាប​ព្រោះចេះ​តែ​ភ្ជួរ​ជា‌និច្ច​រហូត​ទៅ​ឬ?តើ​គាត់​នៅ​តែ​ភ្ជួរ​ត្រឡប់ និង​រាស់​ដី​ជា‌និច្ច​ឬ?

25. ទេ មិន​ដូច្នោះ​ទេ!ពេល​ណា​គាត់​ភ្ជួរ​រាស់​ដី​រាប​ស្មើ​ហើយគាត់​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ល្ង​មក​ព្រោះគាត់​ព្រោះ​ពូជ​ស្រូវហើយ​ព្រោះ​ពូជ​ស្រូវ​ដំណើបតាម​កន្លែង​ដែល​គាត់​បាន​កំណត់​ទុកព្រម​ទាំង​ព្រោះ​ពូជ​ស្រូវ​ដែល​មិន​សូវ​ល្អនៅ​កៀនៗ។

26. ព្រះ‌ជាម្ចាស់​ប្រាប់​ឲ្យ​គាត់​ដឹង​ថាតើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះព្រះ‌អង្គ​បង្ហាត់​បង្រៀន​គាត់។

27. ពេល​បេះ​សណ្ដែក បេះ​ល្ង​រួច​ហើយគាត់​យក​ឈើ​មក​វាយ​គ្រាប់​សណ្ដែកនិង​យក​រំពាត់​មក​វាយ​គ្រាប់​ល្ងគឺ​គាត់​មិន​យក​រនាស់​មក​រាស់​សណ្ដែកឬ​ក៏​យក​រទេះ​មក​បរ​ពី​លើ​ល្ង​ឡើយ។

អេសាយ 28