1. ក្រុងសាម៉ារីដែលជាអំនួតរបស់ពួកប្រមឹកនៅរាជាណាចក្រអេប្រាអ៊ីមមុខជាត្រូវវេទនាពុំខាន!សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយនេះប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាលរបស់ពួកប្រមឹកទាំងនោះ។
2. ព្រះអម្ចាស់ចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមកអ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរាដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមកឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យមានទឹកជំនន់យ៉ាងធំ។ព្រះអង្គនឹងច្រានក្រុងនោះឲ្យរលំដល់ដី។
3. ក្រុងដែលជាអំនួតរបស់ពួកប្រមឹកអេប្រាអ៊ីមនឹងត្រូវខ្មាំងជាន់ឈ្លី។
4. រីឯភួងផ្កាស្រពោនជាសម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយក៏ត្រូវវិនាស ដូចក្ដឹបឧទុម្ពរនៅដើមរដូវត្រូវគេបេះ ហើយទំពាលេបអស់ទៅ។
5. នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងបានដូចជាភួងផ្កាដ៏ស្រស់បំព្រង ជាមកុដ និងជាគ្រឿងអលង្ការ សម្រាប់ប្រជាជនរបស់ព្រះអង្គដែលនៅសេសសល់។
6. ព្រះអង្គនឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្ដីដោយយុត្តិធម៌ ព្រះអង្គនឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។