អេសាយ 28:1-10 Khmer Standard Version (KHSV)

1. ក្រុង​សាម៉ារីដែល​ជា​អំនួត​របស់​ពួក​ប្រមឹកនៅ​រាជា‌ណាចក្រ​អេប្រាអ៊ីមមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!សម្ផស្ស​របស់​ក្រុង​ដែល​ស្ថិត​នៅ​ពី​លើ​វាល​ទំនាបដ៏​សម្បូណ៌​សប្បាយ​នេះប្រៀប​ដូច​ជា​ភួង​ផ្កា​ស្រពោន​នៅ​លើ​ក្បាលរបស់​ពួក​ប្រមឹក​ទាំង​នោះ។

2. ព្រះ‌អម្ចាស់​ចាត់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​ឲ្យ​មកអ្នក​នោះ​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ​សង្ឃរាដែល​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ចុះ​មកឬ​ដូច​ភ្លៀង​ដែល​បង្អុរ​ចុះ​មក​ធ្វើ​ឲ្យមាន​ទឹក​ជំនន់​យ៉ាង​ធំ។ព្រះ‌អង្គ​នឹង​ច្រាន​ក្រុង​នោះ​ឲ្យ​រលំ​ដល់​ដី។

3. ក្រុង​ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក​អេប្រាអ៊ីមនឹង​ត្រូវ​ខ្មាំង​ជាន់​ឈ្លី។

4. រីឯ​ភួង​ផ្កា​ស្រពោន​ជា​សម្ផស្ស​របស់​ក្រុង​ដែលស្ថិត​នៅ​ពី​លើ​វាល​ទំនាប​ដ៏​សម្បូណ៌​សប្បាយក៏​ត្រូវ​វិនាស ដូច​ក្ដឹប​ឧទុម្ពរ​នៅ​ដើម​រដូវត្រូវ​គេ​បេះ ហើយ​ទំពា​លេប​អស់​ទៅ។

5. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សម្រាប់​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ដែល​នៅ​សេស‌សល់។

6. ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ដោយ​យុត្តិធម៌ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ការពារ​ទឹក​ដី​មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។

7. រីឯ​អ្នក​ទាំង​នេះ​ក៏​ត្រូវ​ស្រា​ទំពាំង‌បាយជូរនិង​ស្រា​ខ្លាំងៗ នាំ​ឲ្យ​វង្វេង‌វង្វាន់​ដែរ។ពួក​បូជា‌ចារ្យ និង​ព្យាការី ត្រូវ​ស្រា​ខ្លាំងៗនាំ​ឲ្យ​វង្វេង។សុរា​នាំ​ឲ្យ​ពួក​គេ​ស្រវឹង​ទ្រេត‌ទ្រោតស្រា​ខ្លាំង​នាំ​ឲ្យ​គេ​វង្វេង‌វង្វាន់បណ្ដាល​ឲ្យ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្តេស‌ផ្តាសហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាសក៏​មិន​ច្បាស់​លាស់​ដែរ។

8. តុ​របស់​គេ​ប្រឡាក់​ពេញ​ដោយ​កំអួត គួរ​ឲ្យ​ខ្ពើមគឺ​រក​កន្លែង​ស្អាត​ត្រង់​ណា​គ្មាន​សោះ។

9. គេ​ពោល​ថា:«អេសាយ​នេះ​ចង់​បង្រៀន​អ្វី?តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់ប្រាប់​នរណា?តើ​គាត់​ចង់​បង្ហាត់​បង្រៀនកូន​ង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះកូន​ង៉ា​ដែល​គេ​លែង​ឲ្យ​បៅ​នោះ​ឬ?

10. គាត់​ចេះ​តែ​ពោល​ថា: “ក កា កិ កី…អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!”»

អេសាយ 28