6. នៅអនាគតកាល ពូជពង្សរបស់លោកយ៉ាកុបនឹងចាក់ឫសពូជពង្សរបស់លោកអ៊ីស្រាអែលនឹងមានពន្លកដុះចេញមករួចមានផ្កា មានផ្លែពាសពេញលើផែនដី។
7. តើព្រះអម្ចាស់បានវាយប្រជារាស្ត្ររបស់ព្រះអង្គដូចព្រះអង្គវាយអស់អ្នកដែលបានវាយពួកគេឬទេ?តើព្រះអង្គប្រហារជីវិតពួកគេដូចព្រះអង្គប្រហារជីវិតអស់អ្នកដែលបានសម្លាប់ពួកគេឬទេ?
8. ទេ! ព្រះអម្ចាស់ដាក់ទោសប្រជារាស្ត្ររបស់ព្រះអង្គ ដោយនិរទេសពួកគេគឺព្រះអង្គបានបណ្ដេញពួកគេដោយសារខ្យល់បក់បោកយ៉ាងខ្លាំងពីបូព៌ាប្រទេស។
9. ដោយព្រះអម្ចាស់លើកលែងទោសឲ្យកូនចៅរបស់លោកយ៉ាកុបរួចពីបាបពួកគេនឹងកម្ទេចថ្មអាសនៈរបស់ព្រះក្លែងក្លាយឲ្យខ្ទេចដូចថ្មកំបោរដែលគេកម្ទេចឲ្យទៅជាធូលីដីព្រមទាំងផ្ដួលរំលំបង្គោលរបស់ព្រះអាសេរ៉ានិងកន្លែងថ្វាយសក្ការបូជាដល់ព្រះទាំងនោះ។
10. ទីក្រុងដែលមានកំពែងដ៏រឹងមាំនឹងលែងមានមនុស្សនៅទៀតហើយគឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅសម្រាប់គោមកដេកហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។
11. ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើមស្រីៗមកប្រមូលយកទៅដុត។ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះហេតុនេះហើយបានជាព្រះអាទិកររបស់ពួកគេលែងអាណិតមេត្តាពួកគេព្រះដែលបានបង្កើតពួកគេមកលែងអត់អោនដល់ពួកគេទៀតហើយ។
12. នៅថ្ងៃនោះ ព្រះអម្ចាស់នឹងបោកបែនស្រូវចាប់ពីទន្លេអឺប្រាតរហូតដល់ទឹកជ្រោះស្រុកអេស៊ីបជនជាតិអ៊ីស្រាអែលអើយនៅពេលនោះ ព្រះអង្គនឹងប្រមូលអ្នករាល់គ្នាម្ដងមួយៗ។
13. នៅថ្ងៃនោះ គេនឹងផ្លុំត្រែធំប្រជាជនដែលខ្ចាត់ព្រាត់នៅស្រុកអាស្ស៊ីរីប្រជាជនដែលបែកខ្ញែកនៅស្រុកអេស៊ីបនឹងនាំគ្នាវិលត្រឡប់មកវិញគេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់នៅលើភ្នំដ៏វិសុទ្ធ គឺនៅក្រុងយេរូសាឡឹម។