9. នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។ពេលព្រះអង្គដាក់ទោសមនុស្សនៅលើផែនដីស្របតាមការវិនិច្ឆ័យរបស់ព្រះអង្គពួកគេនឹងស្គាល់សេចក្ដីសុចរិត។
10. ប្រសិនបើព្រះអង្គលើកលែងទោសឲ្យមនុស្សអាក្រក់នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេគឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុងស្រុកដ៏សុចរិតនេះហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់ឡើយ។
11. ឱព្រះអម្ចាស់អើយ!អ្នកទាំងនោះពុំចាប់អារម្មណ៍ថាព្រះអង្គកំពុងតែគំរាមពួកគេទេ។សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ដោយឃើញរបៀបដែលព្រះអង្គការពារប្រជារាស្ដ្ររបស់ព្រះអង្គ។សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
12. បពិត្រព្រះអម្ចាស់!ព្រះអង្គប្រទានឲ្យយើងខ្ញុំបានសុខសាន្តអ្វីៗដែលយើងខ្ញុំប្រព្រឹត្តព្រះអង្គធ្វើឲ្យបានសម្រេចទាំងអស់។
13. ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ!ក្រៅពីព្រះអង្គ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើនត្រួតត្រាលើយើងខ្ញុំប៉ុន្តែ មានតែព្រះនាមព្រះអង្គមួយប៉ុណ្ណោះដែលយើងខ្ញុំចង់គោរពបម្រើ។
14. អស់អ្នកដែលស្លាប់ផុតទៅហើយមិនរស់ឡើងវិញទេអ្នកទាំងនោះក្លាយទៅជាស្រមោលគេមិនវិលត្រឡប់មកវិញឡើយ។ព្រះអង្គបានធ្វើទោសពួកគេឲ្យវិនាសសូន្យឥតមាននរណានឹកនាដល់ពួកគេទៀត។
15. ឱព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើឲ្យប្រជាជាតិយើងកើនចំនួនច្រើនឡើងព្រះអង្គលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គហើយពង្រីកព្រំប្រទល់ទឹកដីរបស់យើងខ្ញុំ។
16. ព្រះអម្ចាស់អើយ!ពេលមានអាសន្នយើងខ្ញុំមករកព្រះអង្គនៅពេលព្រះអង្គដាក់ទោសយើងខ្ញុំទទូចអង្វរករព្រះអង្គ។
17. ឱព្រះអម្ចាស់អើយ!ស្ត្រីមានផ្ទៃពោះហៀបនឹងសម្រាលកូនស្រែកថ្ងូរ ដោយឈឺចុកចាប់យ៉ាងណាយើងខ្ញុំក៏ស្រែកថ្ងូរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គយ៉ាងនោះដែរ។