18. យើងខ្ញុំប្រៀបដូចជាស្ត្រីដែលមានផ្ទៃពោះយើងខ្ញុំឈឺចុកចាប់ តែឥតបង្កើតអ្វីសោះឡើយយើងខ្ញុំមិនបាននាំការសង្គ្រោះមកឲ្យមនុស្សលោកទេហើយយើងខ្ញុំក៏មិនបានបង្កើតមនុស្សថ្មីនៅលើផែនដីដែរ។
19. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ក្នុងចំណោមអ្នករាល់គ្នាអ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ!សាកសពរបស់គេនឹងក្រោកឡើង!អស់អ្នកដែលដេកក្នុងធូលីដីអើយចូរភ្ញាក់ឡើង!ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ!ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដីធ្វើឲ្យដំណាំដុះឡើងយ៉ាងណាព្រះអម្ចាស់នឹងប្រទានពន្លឺមកប្រោសអស់អ្នកដែលចែកស្ថានទៅហើយឲ្យចេញពីដីមានជីវិតឡើងវិញយ៉ាងនោះដែរ។
20. ឱប្រជាជនរបស់ខ្ញុំអើយ!ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នាហើយបិទទ្វារឲ្យជិត។ត្រូវនៅសំងំលាក់ខ្លួនរហូតទាល់តែព្រះអម្ចាស់លែងព្រះពិរោធ
21. ដ្បិតព្រះអម្ចាស់យាងចេញពីព្រះដំណាក់ដើម្បីដាក់ទោសមនុស្សនៅផែនដីដែលបានប្រព្រឹត្តអំពើទុច្ចរិត។ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្តនៅលើផែនដីនឹងលាក់លែងជិតទៀតហើយហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវគេសម្លាប់ទៀតដែរ។