7. នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខចេញពីជាតិសាសន៍ទាំងប៉ុន្មានហើយក៏ដកវាំងននទុក្ខព្រួយចេញពីប្រជាជាតិទាំងអស់ដែរ។
8. ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខរបស់មនុស្សទាំងអស់។ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. នៅថ្ងៃនោះ គេនឹងប្រកាសថា៖«ព្រះជាម្ចាស់ជាព្រះនៃយើងយើងបានផ្ញើជីវិតលើព្រះអង្គហើយព្រះអង្គសង្គ្រោះយើងយើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន!ចូរយើងសប្បាយរីករាយ និងមានអំណរឡើងដ្បិតព្រះអង្គសង្គ្រោះយើង!»។
10. ព្រះអម្ចាស់ដាក់ព្រះហស្ដលើភ្នំនេះរីឯជនជាតិម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅនឹងកន្លែងដូចចំបើងកប់នៅក្នុងលាមកសត្វ។
11. នៅក្នុងរណ្ដៅលាមកសត្វម៉ូអាប់បោះដៃ ដូចគេបោះដៃហែលទឹកប៉ុន្តែ ទោះបីគេខំប្រឹងយ៉ាងណាក្ដីព្រះអម្ចាស់គង់តែបំបាក់អំនួតរបស់ជនជាតិនេះជាមិនខាន។
12. ព្រះអម្ចាស់នឹងផ្ដួលរំលំកំពែងដ៏ខ្ពស់ៗនៅស្រុកម៉ូអាប់គឺព្រះអង្គធ្វើឲ្យរាបដល់ដី កប់ក្នុងធូលីដី។