អេសាយ 25:1-3 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូលបង្គំទូលបង្គំ​សូម​កោត​សរសើរ និង​លើក​តម្កើងព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ។គម្រោង‌ការ​ដែល​ព្រះ‌អង្គ​រៀបចំ​ទុកតាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​នោះសុទ្ធ​តែ​នៅ​ជាប់‌លាប់ ឥត​ប្រែ‌ប្រួល​ឡើយ។

2. ព្រះ‌អង្គ​បាន​រំលាយ​ទីក្រុង​ឲ្យក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋព្រះ‌អង្គ​ធ្វើ​ឲ្យ​បុរី​ដែល​មាន​កំពែង​រឹង‌មាំក្លាយ​ទៅ​ជា​គំនរ​បាក់​បែកបន្ទាយ​របស់​ខ្មាំង​បាន​រលាយ​សូន្យលែង​មាន​ឈ្មោះ​ជា​ទីក្រុង​ទៀតហើយ​ក៏​គ្មាន​នរណា​សង់​ឡើង​វិញ​ឡើយ។

3. ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌រាស្ត្រ​ដ៏​ខ្លាំង​ពូកែនាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គសូម្បី​នៅ​ក្នុង​ទីក្រុង​របស់​ប្រជា‌ជាតិ​ដ៏​សាហាវក៏​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ដែរ

អេសាយ 25