13. ក្នុងចំណោមជាតិសាសន៍ទាំងឡាយនៅលើផែនដីប្រជាជនដែលនៅសេសសល់ មានចំនួនតិចដូចជាផ្លែអូលីវ និងផ្លែទំពាំងបាយជូរដែលនៅសេសសល់ ក្រោយពេលគេបេះផ្លែចប់។
14. រីឯអ្នកដែលបានរួចជីវិតនឹងនាំគ្នាបន្លឺសំឡេងលើកតម្កើងសិរីរុងរឿង ព្រះអម្ចាស់ ដោយអំណររីករាយ។ពួកគេមកពីស្រុកខាងលិចយ៉ាងសប្បាយ។
15. អស់អ្នកដែលរស់នៅទិសបូព៌ានាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ហើយអស់អ្នកដែលរស់នៅតាមកោះទាំងឡាយក៏លើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ!
16. យើងបានឮសូរចម្រៀងពីចុងខាងនាយផែនដីមកថា:«សូមលើកតម្កើងព្រះដ៏សុចរិត!»។ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា:ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ!ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ!
17. មនុស្សម្នានៅលើផែនដីអើយអ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន!
18. អ្នកដែលរត់គេចផុតពីការញ័ររន្ធត់នឹងធ្លាក់ទៅក្នុងរណ្ដៅអ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។ទ្វារមេឃបើកចំហ បង្អុរទឹកចុះមកហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
19. ផែនដីប្រេះ ផែនដីបាក់បែកផែនដីរញ្ជួយញាប់ញ័រយ៉ាងខ្លាំង
20. ឃ្លីងឃ្លោងដូចមនុស្សស្រវឹងហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោកព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។
21. នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើទោសអំណាចនានានៅស្ថានលើ ព្រមទាំងធ្វើទោសស្ដេចទាំងឡាយនៅផែនដីដែរ។
22. ព្រះអង្គនឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ព្រះអង្គឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបព្រះអង្គជំនុំជម្រះពួកគេ។