1. ព្រះអម្ចាស់នឹងបំផ្លាញផែនដីឲ្យវិនាស។ព្រះអង្គនឹងរំលើងផែនដី ហើយកំចាត់កំចាយមនុស្សម្នាដែលរស់នៅលើផែនដី
2. គឺបូជាចារ្យក៏ដូចប្រជាជនម្ចាស់ប្រុសក៏ដូចទាសាម្ចាស់ស្រីក៏ដូចទាសីអ្នកលក់ក៏ដូចអ្នកទិញម្ចាស់របស់ក៏ដូចអ្នកខ្ចីម្ចាស់បំណុល ក៏ដូចកូនបំណុលដែរ។
3. ផែនដីនឹងត្រូវវិនាសហិនហោចទាំងស្រុងស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
4. មនុស្សនៅផែនដីនឹងកាន់ទុក្ខគេធ្លាក់ខ្លួនខ្សោយឥតមានកម្លាំងកំហែងទៀតទេវត្ថុស័ក្ដិសិទ្ធិទាំងឡាយនឹងអស់ឫទ្ធិ។
5. ផែនដីក្លាយទៅជាអាស្រូវដោយសារមនុស្សជាន់ឈ្លីគឺពួកគេបានបំពានលើក្រឹត្យវិន័យពួកគេរំលោភច្បាប់របស់ព្រះអម្ចាស់ហើយពួកគេបានផ្ដាច់សម្ពន្ធមេត្រីអស់កល្បជានិច្ចដែលព្រះអង្គចងជាមួយគេ។
6. ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសាមនុស្សម្នានៅលើផែនដីមានទោសព្រោះតែអំពើដែលគេបានប្រព្រឹត្ត។ពួកគេនឹងត្រូវវិនាសហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។
7. សូម្បីតែស្រាទំពាំងបាយជូរថ្មីក៏កាន់ទុក្ខដែរចម្ការទំពាំងបាយជូរត្រូវហិនហោចអស់អស់អ្នកដែលធ្លាប់តែសប្បាយបែរជាស្រែកថ្ងូរទៅវិញ។
8. សំឡេងស្គររបាំដ៏សប្បាយលែងឮទៀតហើយសំឡេងហ៊ោខ្ញៀវខ្ញារក៏ត្រូវចប់ហើយសំឡេងចាប៉ីដ៏ពីរោះក៏លែងមានទៀតដែរ។
9. ពេលនោះ មនុស្សម្នាលែងផឹកស្រាទាំងច្រៀងទៀតហើយស្រាឆ្ងាញ់បែរជាជូរល្វីងដល់អ្នកផឹកទៅវិញ។
10. ក្រុងដែលគ្មានមនុស្សនៅនឹងត្រូវរលំផ្ទះទាំងឡាយត្រូវបិទទ្វារចោលគ្មាននរណាអាចចូលបានទៀតឡើយ។
11. នៅតាមផ្លូវ មនុស្សម្នានាំគ្នាត្អូញត្អែរព្រោះរកស្រាផឹកមិនបានការរីករាយក៏លែងមានហើយក៏គ្មានអំណរសប្បាយនៅក្នុងស្រុកទៀតដែរ។
12. ក្នុងទីក្រុងមានតែសំណល់បាក់បែកទ្វារក្រុងក៏ខូចខាតខ្ទេចខ្ទីអស់ដែរ។
13. ក្នុងចំណោមជាតិសាសន៍ទាំងឡាយនៅលើផែនដីប្រជាជនដែលនៅសេសសល់ មានចំនួនតិចដូចជាផ្លែអូលីវ និងផ្លែទំពាំងបាយជូរដែលនៅសេសសល់ ក្រោយពេលគេបេះផ្លែចប់។