អេសាយ 23:5-16 Khmer Standard Version (KHSV)

5. ពេល​ដំណឹង​នេះ​លេច​ឮ​ទៅ​ដល់​ស្រុក​អេស៊ីបអ្នក​ស្រុក​នាំ​គ្នា​ភ័យ​ញ័រ ដូច​កាល​ដែល​គេ​បានឮ​ដំណឹង​ពី​ហេតុ‌ការណ៍​ដែល​កើត​មានដល់​ក្រុង​ទីរ៉ុស​ដែរ។

6. អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយចូរ​នាំ​គ្នា​ឆ្លង​ទៅ​ស្រុក​តើស៊ីសហើយ​ស្រែក​យំ​នៅ​ទី​នោះ​ទៅ!។

7. តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នាជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មកហើយ​ធ្លាប់​ត្រួត‌ត្រា​ស្រុក​ឆ្ងាយៗ​នោះ?

8. តើ​នរណា​សម្រេច​រំលាយ​ក្រុង​ទីរ៉ុស​ដូច្នេះ?ដ្បិត​ក្រុង​ទីរ៉ុស​ធ្លាប់​តែង‌តាំង​ស្ដេចឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​នានាអ្នក​រក​ស៊ី​ពី​ក្រុង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំហើយ​មនុស្ស‌ម្នា​លើ​ផែនដី​ទាំង​មូល តែងតែគោរព​អ្នក​ជំនួញ​របស់​ក្រុង​នេះ​គ្រប់ៗ​គ្នា។

9. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​ដូច្នេះដើម្បី​បំបាក់​អំនួត​របស់​អស់​អ្នក​ដែលស្រឡាញ់​កិត្តិយសនិង​ដើម្បី​បន្ទាប​អស់​អ្នក​ដែល​តម្កើង​ខ្លួននៅ​លើ​ផែនដី​នេះ។

10. ទីរ៉ុស​អើយ ចូរ​ភ្ជួរ​រាស់​ដី​របស់​អ្នកដូច​គេ​ភ្ជួរ​រាស់​នៅ​តាម​ទន្លេ​នីលដ្បិត​លែង​មាន​កំពង់‌ផែ​សម្រាប់​ឲ្យ​នាវាមក​ពី​ស្រុក​តើស៊ីស​ចូល​ចត​ទៀត​ហើយ!។

11. ព្រះ‌អម្ចាស់​បាន​លាត​ព្រះ‌ហស្ដ​ទៅ​លើ​សមុទ្រព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​នគរ​ទាំង‌ឡាយ​ញាប់​ញ័រព្រះ‌អង្គ​បាន​បញ្ជា​ឲ្យ​ជន‌ជាតិ​កាណានកម្ទេច​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ខ្លួន។

12. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:អ្នក​ក្រុង​ស៊ីដូន ដែល​ត្រូវ​គេ​ធ្វើ​បាប​អើយអ្នក​នឹង​លែង​បាន​ធ្វើ​បុណ្យ​យ៉ាង​សប្បាយត​ទៅ​មុខ​ទៀត​ហើយទោះ​បី​អ្នក​រូត‌រះ​ឆ្លង​ទៅ​កោះ​គីប្រុស​ក្ដីក៏​នៅ​តែ​ពុំ​បាន​សម្រាក​ដែរ។

13. ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ!ស្រុក​នោះ​លែង​មាន​ប្រជា‌ជន​ទៀត​ហើយព្រោះ​ជន‌ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​ឲ្យ​ស្រុក​នោះក្លាយ​ទៅ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ពួក​គេ​បាន​ដំឡើង​ប៉ម​ចាំ​យាមហើយ​ផ្ដួល​រំលំ​ដំណាក់​ទាំង‌ឡាយ​នៅ​ក្រុង​ទីរ៉ុសឲ្យ​បាក់​បែក​អស់។

14. នាវា​ទាំង‌ឡាយ​ដែល​មក​ពី​ស្រុក​តើស៊ីស​អើយចូរ​ស្រែក​យំ​ទៅ ដ្បិត​ទីក្រុង​ជា​ជម្រក​របស់​អ្នក​រាល់​គ្នារលាយ​សូន្យ​បាត់​ទៅ​ហើយ!

15. នៅ​គ្រា​នោះ ក្រុង​ទីរ៉ុស​នឹង​ត្រូវ​គេ​លែង​នឹក​នា​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ពោល​គឺ​រយៈ​ពេល​មួយ​រជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ លុះ​ផុត​ពេល​ចិត‌សិប​ឆ្នាំ​នេះ​ទៅ នឹង​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដល់​ក្រុង​នេះ ស្រប​នឹង​ចម្រៀង​ស្ដី​អំពី​ស្ត្រី​ពេស្យា​ថា:

16. «ស្ត្រី​ពេស្យា​ដែល​គេ​បំភ្លេច​ចោល​អើយចូរ​យក​ចាប៉ី​មួយ​មកហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ទៅ!ចូរ​លេង​ឲ្យ​ពីរោះចូរ​ច្រៀង​ហើយ​ច្រៀង​ទៀត​ទៅដើម្បី​ឲ្យ​គេ​នឹក​នា​ដល់​នាង​វិញ!»។

អេសាយ 23