1. សេចក្ដីប្រកាសស្ដីអំពីក្រុងទីរ៉ុស:នាវាមកពីស្រុកតើស៊ីសអើយចូរនាំគ្នាស្រែកយំទៅ ដ្បិតកំពង់ផែរបស់ក្រុងទីរ៉ុសវិនាសសូន្យ ឥតមានសល់ផ្ទះឥតមានកន្លែងចូលសំចតទៀតឡើយ!។ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរមកពីកោះគីប្រុស។
2. អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រអ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។
3. អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មានដែលគេដាំនៅតាមដងទន្លេនីលភោគសម្បត្តិរបស់ប្រជាជាតិទាំងឡាយសុទ្ធតែនៅប្រមូលផ្ដុំក្នុងក្រុងស៊ីដូនទាំងអស់។
4. ស៊ីដូនជាក្រុងដ៏រឹងមាំនៅតាមឆ្នេរសមុទ្រអើយអ្នកត្រូវអាម៉ាស់ហើយដ្បិតសមុទ្រពោលថា:ខ្ញុំពុំធ្លាប់ឈឺផ្ទៃ ខ្ញុំពុំធ្លាប់បង្កើតកូនហើយក៏ពុំធ្លាប់ចិញ្ចឹមកូនកម្លោះកូនក្រមុំដែរ។
5. ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីបអ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបានឮដំណឹងពីហេតុការណ៍ដែលកើតមានដល់ក្រុងទីរ៉ុសដែរ។