7. យេរូសាឡឹមអើយ!ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នកមានពេញទៅដោយរទេះចំបាំងហើយកងពលសេះតំរៀបគ្នានៅមាត់ទ្វាររបស់អ្នក។
8. យូដាគ្មានអ្វីការពារខ្លួនទេនៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿងសស្ត្រាវុធនៅក្នុងប្រាសាទព្រៃ។
9. អ្នករាល់គ្នាបានឃើញកំពែងក្រុងរបស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែងអ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការនៅក្នុងស្រះប៉ែកខាងក្រោម។
10. អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹមហើយអ្នករាល់គ្នារំលំផ្ទះខ្លះដើម្បីឲ្យងាយការពារកំពែងក្រុង។
11. អ្នករាល់គ្នាជីកអាងទឹកនៅចន្លោះកំពែងទាំងពីរដើម្បីបង្ហូរទឹកពីស្រះចាស់មក។ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់ព្រះជាម្ចាស់ដែលបានធ្វើការអស់ទាំងនេះទេអ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងព្រះអង្គដែលរៀបចំគម្រោងការនេះតាំងពីយូរណាស់មកហើយ។
12. នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូលបានហៅអ្នករាល់គ្នាឲ្យយំសោកសង្រេងកោរសក់ និងស្លៀកបាវកាន់ទុក្ខ
13. តែអ្នករាល់គ្នាបែរជាធ្វើបុណ្យ សើចសប្បាយគឺអ្នករាល់គ្នាសម្លាប់គោ សម្លាប់ចៀមហើយស៊ីផឹកជប់លៀងទៅវិញ!អ្នករាល់គ្នាពោលថា: “យើងនាំគ្នាស៊ីផឹកទៅដ្បិតស្អែកយើងនឹងស្លាប់ហើយ!”។
14. ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូលបានសម្តែងឲ្យខ្ញុំដឹងថារហូតដល់អ្នករាល់គ្នាស្លាប់ក៏ព្រះអង្គមិនលើកលែងទោសអ្នករាល់គ្នាទេ។- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។
15. ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំថា: «ចូរទៅជួបលោកសេបណា ជាមន្ត្រីមើលខុសត្រូវក្នុងព្រះរាជវាំង ប្រាប់គាត់ដូចតទៅ:
16. តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណាបានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ?អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់!
17. ឥស្សរជនអើយ! ព្រះអម្ចាស់នឹងរំលំអ្នកយ៉ាងទាន់ហន់ព្រះអង្គនឹងចងអ្នកមិនឲ្យរើរួចឡើយ។
18. ព្រះអង្គនឹងបោះអ្នកឲ្យរមៀលដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយអ្នកនឹងស្លាប់លើដីនោះជាមួយរថដ៏រុងរឿងរបស់អ្នកដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក!