17. ឥស្សរជនអើយ! ព្រះអម្ចាស់នឹងរំលំអ្នកយ៉ាងទាន់ហន់ព្រះអង្គនឹងចងអ្នកមិនឲ្យរើរួចឡើយ។
18. ព្រះអង្គនឹងបោះអ្នកឲ្យរមៀលដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយអ្នកនឹងស្លាប់លើដីនោះជាមួយរថដ៏រុងរឿងរបស់អ្នកដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក!
19. យើងនឹងបណ្ដេញអ្នកចេញពីមុខតំណែងហើយដកបុណ្យស័ក្ដិរបស់អ្នកទៀតផង។
20. នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើងឲ្យមក គឺអេលាគីមជាកូនហ៊ីលគីយ៉ា
21. យើងនឹងយកអាវកិត្តិយស និងសង្វាររបស់អ្នកមកបំពាក់ឲ្យគាត់។យើងនឹងដកអំណាចរបស់អ្នកប្រគល់ទៅឲ្យគាត់។គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹមនិងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។
22. យើងនឹងប្រគល់កូនសោវាំងរបស់ស្ដេចដាវីឌឲ្យគាត់បើគាត់បើក គ្មាននរណាបិទបានទេហើយបើគាត់បិទ ក៏គ្មាននរណាបើកបានដែរ។
23. យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹងដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹមគាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់មានកិត្តិយសថ្លៃថ្នូរ។
24. សាច់ញាតិរបស់គាត់ ទាំងតូច ទាំងធំនឹងពឹងផ្អែកលើគាត់ទាំងអស់គ្នាគឺប្រៀបដូចជាចាន ឆ្នាំង និងថូដែលគេដាក់ក្នុងសង្រែកហើយព្យួរនឹងដែកគោលតែមួយ។