7. ប្រសិនបើគេឃើញរទេះចំបាំងដែលទឹមដោយសេះមួយគូនិងឃើញទាហានម្នាក់ជិះលា ឬជិះអូដ្ឋមកគេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន។
8. អ្នកដែលឃ្លាំមើលនោះត្រូវស្រែកឡើងថា:«លោកម្ចាស់ ខ្ញុំប្របាទនៅចាំយាមក្នុងប៉មនេះពេញមួយថ្ងៃខ្ញុំប្របាទស្ថិតនៅកន្លែងយាមនេះ អស់មួយយប់»
9. មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចំបាំងដែលទឹមដោយសេះមួយគូ មកដល់ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយក្រុងបាប៊ីឡូនរលំហើយ!រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
10. ឱប្រជាជនរបស់ខ្ញុំអើយអ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែនឥឡូវនេះ អ្វីៗដែលព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែលបានប្រាប់ឲ្យខ្ញុំដឹងខ្ញុំក៏យកមកប្រកាស ជាដំណឹងដល់អ្នករាល់ដែរ!។
11. សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា:មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា:អ្នកយាមអើយ យប់ថ្មើរណាហើយ?អ្នកយាមអើយ យប់ថ្មើរណាហើយ?
12. អ្នកយាមតបមកវិញថា:ជិតភ្លឺហើយ ប៉ុន្តែ នៅតែយប់ដដែល។ប្រសិនបើអ្នករាល់គ្នាចង់បានចម្លើយចូរវិលមកសួរម្ដងទៀតចុះ។
13. សេចក្ដីប្រកាសស្ដីអំពីស្រុកអារ៉ាប់។ជនជាតិដេដាន់ដែលធ្វើដំណើរជាក្រុមៗអើយនៅពេលយប់ ចូរនាំគ្នាស្នាក់នៅតាមគុម្ពោតក្នុងស្រុកអារ៉ាប់នេះហើយ!
14. អ្នកស្រុកថេម៉ាអើយចូរយកទឹកទៅឲ្យអស់អ្នកដែលស្រេកចូរនាំគ្នាយកអាហារទៅទទួលជនភៀសខ្លួនទាំងនោះផង!
15. អ្នកទាំងនោះរត់គេចពីមុខដាវគឺរត់គេចពីមុខដាវដែលហូតចេញពីស្រោមរត់គេចពីធ្នូដែលគេយឹតបម្រុងនឹងបាញ់ហើយរត់ចេញពីសង្គ្រាមដ៏សែនវេទនា
16. ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។
17. ទាហានបាញ់ធ្នូដ៏ពូកែរបស់ស្រុកកេដារ នឹងនៅសល់តែមួយចំនួនដ៏តូចប៉ុណ្ណោះ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។