1. សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ:ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថានគឺពីស្រុកដែលគួរឲ្យស្ញែងខ្លាចដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅវាលរហោស្ថានណេកិបដែរ។
2. ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាចគឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯងមេបំផ្លាញនឹងបំផ្លិចបំផ្លាញ។កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅកងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅដ្បិតព្រះអម្ចាស់នឹងធ្វើឲ្យពួកគេបាក់អំនួតទាំងអស់គ្នា។
3. ហេតុនេះហើយបានជាខ្ញុំឈឺចាប់សព្វសព៌ាង្គកាយខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសម្រាលកូន។ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្តរកមើលអ្វីមិនឃើញសោះឡើយ។
4. ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយគឺចិត្តភ័យខ្លាចគ្របដណ្ដប់មកលើខ្ញុំ។ខ្ញុំទន្ទឹងរង់ចាំពេលយប់មកដល់ ដើម្បីសម្រាកតែយប់នោះក្លាយទៅជាយប់ដ៏ខ្លោចផ្សាសម្រាប់ខ្ញុំទៅវិញ។
5. ពេលគេកំពុងតែរៀបចំម្ហូបអាហារនិងក្រាលកំរាលព្រំពេលគេកំពុងតែជប់លៀងស្រាប់តែមានឮសំឡេងស្រែកឡើងថា:ពួកនាយទាហានអើយ ចូរក្រោកឡើងនាំគ្នារៀបចំគ្រឿងសស្ត្រាវុធទៅ!
6. ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា:ចូរដាក់មនុស្សចាំឃ្លាំមើលដើម្បីផ្ដល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។
7. ប្រសិនបើគេឃើញរទេះចំបាំងដែលទឹមដោយសេះមួយគូនិងឃើញទាហានម្នាក់ជិះលា ឬជិះអូដ្ឋមកគេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន។
8. អ្នកដែលឃ្លាំមើលនោះត្រូវស្រែកឡើងថា:«លោកម្ចាស់ ខ្ញុំប្របាទនៅចាំយាមក្នុងប៉មនេះពេញមួយថ្ងៃខ្ញុំប្របាទស្ថិតនៅកន្លែងយាមនេះ អស់មួយយប់»
9. មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចំបាំងដែលទឹមដោយសេះមួយគូ មកដល់ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយក្រុងបាប៊ីឡូនរលំហើយ!រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
10. ឱប្រជាជនរបស់ខ្ញុំអើយអ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែនឥឡូវនេះ អ្វីៗដែលព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែលបានប្រាប់ឲ្យខ្ញុំដឹងខ្ញុំក៏យកមកប្រកាស ជាដំណឹងដល់អ្នករាល់ដែរ!។