អេសាយ 20:4-6 Khmer Standard Version (KHSV)

4. គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី​នឹង​ចាប់​អ្នក​ស្រុក​អេស៊ីប​នាំ​ទៅ​ជា​ឈ្លើយ​សឹក ព្រម​ទាំង​ជន្លៀស​អ្នក​ស្រុក​អេត្យូ‌ពី​ទាំង​ក្មេង​ទាំង​ចាស់​យក​ទៅ​ដែរ ពួក​គេ​នឹង​ចេញ​ទៅ​ខ្លួន​ទទេ ឥត​ពាក់​ស្បែក​ជើង គឺ​នៅ​អាក្រាត។ ជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង!

5. ពេល​នោះ អស់​អ្នក​ដែល​យក​ស្រុក​អេត្យូ‌ពី​ធ្វើ​ជា​បង្អែក និង​អស់​អ្នក​ដែល​យក​ស្រុក​អេស៊ីប​ធ្វើ​ជា​ទី​ពឹង មុខ​ជា​ត្រូវ​អស់​សង្ឃឹម និង​ខក​ចិត្ត​មិន​ខាន។

6. នៅ​ពេល​នោះ ប្រជា‌ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​នេះ នឹង​នាំ​គ្នា​ពោល​ថា៖ “មើល៍ ស្រុក​ដែល​យើង​ចាត់​ទុក​ជា​ទី​សង្ឃឹម ជា​ជម្រក​សម្រាប់​រត់​ទៅ​ជ្រក​កោន ដើម្បី​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី ធ្លាក់​ដល់​កម្រិត​ហ្នឹង​ទៅ​ហើយ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​រួច​ខ្លួន​បាន?”»។

អេសាយ 20