4. ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានាព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើនឲ្យឈប់ទាស់ទែងគ្នា។ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួនមករំលាយធ្វើជាផាលនង្គ័លហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ប្រជាជាតិមួយឈប់ច្បាំងនឹងប្រជាជាតិមួយទៀតហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
5. កូនចៅរបស់លោកយ៉ាកុបអើយ ចូរនាំគ្នាមក!យើងដើរក្រោមពន្លឺរបស់ព្រះអម្ចាស់!
6. ព្រះអម្ចាស់អើយ ព្រះអង្គបានបោះបង់ចោលពូជពង្សរបស់លោកយ៉ាកុបដែលជាប្រជារាស្ត្ររបស់ព្រះអង្គព្រោះមានគ្រូមន្តអាគមពីទិសខាងកើតនៅពេញក្នុងស្រុករបស់គេពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីនប្រជាជនរបស់ព្រះអង្គចងសម្ពន្ធមិត្តជាមួយជនបរទេស។
7. ស្រុករបស់គេពោរពេញទៅដោយមាស និងប្រាក់ទ្រព្យសម្បត្តិរបស់គេមានច្រើនឥតគណនាស្រុករបស់គេពោរពេញទៅដោយសេះរទេះចំបាំងរបស់គេមានច្រើនឥតគណនា។
8. ស្រុករបស់គេក៏ពោរពេញទៅដោយព្រះក្លែងក្លាយដែរគេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួនគេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗដែលដៃរបស់ខ្លួនបានសូនបង្កើតមក។
9. មនុស្សលោកត្រូវអាប់អោនគេនឹងដួលផ្កាប់មុខដល់ដីព្រះអង្គមិនអត់ទោសឲ្យគេឡើយ។
10. ចូរនាំគ្នាចូលមកពួននៅក្នុងក្រហែងថ្មនេះចូរនាំគ្នាលាក់ខ្លួននៅក្នុងដីដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ហើយគេចឲ្យផុតពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ។
11. ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើនព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេដែលមនុស្សត្រូវលើកតម្កើង
12. ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលបានកំណត់ថ្ងៃមួយទុកសម្រាប់ពង្រាបមនុស្សព្រហើនមនុស្សអួតអាង និងមនុស្សវាយឫក។
13. ព្រះអង្គពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាននៅស្រុកលីបង់ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។
14. ព្រះអង្គពង្រាបភ្នំធំៗទាំងឡាយពង្រាបភ្នំដ៏ខ្ពស់ៗ
15. ពង្រាបប៉មដ៏ខ្ពស់ៗពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។
16. ពង្រាបសំពៅទាំងអស់នៅស្រុកតើស៊ីសនិងពង្រាបនាវាដ៏ល្អប្រណីត។
17. ព្រះអង្គនឹងបន្ទាបមនុស្សព្រហើនព្រះអង្គនឹងពង្រាបមនុស្សអួតអាង។នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេដែលមនុស្សត្រូវលើកតម្កើង។
18. ព្រះក្លែងក្លាយទាំងប៉ុន្មាននឹងវិនាសសូន្យ។
19. ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំគេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដីដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ហើយគេចឲ្យផុតពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គនៅពេលព្រះអង្គក្រោកឡើងធ្វើឲ្យមានការភ័យតក់ស្លុតនៅលើផែនដី។
20. នៅថ្ងៃនោះ មនុស្សលោកនឹងយកព្រះក្លែងក្លាយ ធ្វើអំពីប្រាក់ និងមាសដែលគេសិតសម្រាប់ថ្វាយបង្គំបោះទៅឲ្យកណ្ដុរ និងប្រជៀវ។
21. គេនឹងនាំគ្នាចូលទៅពួនក្នុងគុហា និងក្រហែងភ្នំ ដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ ហើយគេចឲ្យផុតពីភាពដ៏ថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ នៅពេលព្រះអង្គក្រោកឡើងធ្វើឲ្យមានការភ័យតក់ស្លុតលើផែនដី។
22. ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅដ្បិតជីវិតរបស់គេប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!