2. ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើកភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គដាក់នៅលើកំពូលភ្នំទាំងឡាយដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅជាហូរហែ។
3. ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះទាំងពោលថា «ចូរនាំគ្នាមក!យើងឡើងលើភ្នំរបស់ព្រះអម្ចាស់យើងឡើងទៅព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គហើយយើងនឹងដើរតាមមាគ៌ានេះ»ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូនហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
4. ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានាព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើនឲ្យឈប់ទាស់ទែងគ្នា។ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួនមករំលាយធ្វើជាផាលនង្គ័លហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ប្រជាជាតិមួយឈប់ច្បាំងនឹងប្រជាជាតិមួយទៀតហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
5. កូនចៅរបស់លោកយ៉ាកុបអើយ ចូរនាំគ្នាមក!យើងដើរក្រោមពន្លឺរបស់ព្រះអម្ចាស់!
6. ព្រះអម្ចាស់អើយ ព្រះអង្គបានបោះបង់ចោលពូជពង្សរបស់លោកយ៉ាកុបដែលជាប្រជារាស្ត្ររបស់ព្រះអង្គព្រោះមានគ្រូមន្តអាគមពីទិសខាងកើតនៅពេញក្នុងស្រុករបស់គេពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីនប្រជាជនរបស់ព្រះអង្គចងសម្ពន្ធមិត្តជាមួយជនបរទេស។
7. ស្រុករបស់គេពោរពេញទៅដោយមាស និងប្រាក់ទ្រព្យសម្បត្តិរបស់គេមានច្រើនឥតគណនាស្រុករបស់គេពោរពេញទៅដោយសេះរទេះចំបាំងរបស់គេមានច្រើនឥតគណនា។
8. ស្រុករបស់គេក៏ពោរពេញទៅដោយព្រះក្លែងក្លាយដែរគេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួនគេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗដែលដៃរបស់ខ្លួនបានសូនបង្កើតមក។
9. មនុស្សលោកត្រូវអាប់អោនគេនឹងដួលផ្កាប់មុខដល់ដីព្រះអង្គមិនអត់ទោសឲ្យគេឡើយ។
10. ចូរនាំគ្នាចូលមកពួននៅក្នុងក្រហែងថ្មនេះចូរនាំគ្នាលាក់ខ្លួននៅក្នុងដីដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ហើយគេចឲ្យផុតពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ។
11. ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើនព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេដែលមនុស្សត្រូវលើកតម្កើង
12. ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលបានកំណត់ថ្ងៃមួយទុកសម្រាប់ពង្រាបមនុស្សព្រហើនមនុស្សអួតអាង និងមនុស្សវាយឫក។
13. ព្រះអង្គពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាននៅស្រុកលីបង់ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។
14. ព្រះអង្គពង្រាបភ្នំធំៗទាំងឡាយពង្រាបភ្នំដ៏ខ្ពស់ៗ
15. ពង្រាបប៉មដ៏ខ្ពស់ៗពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។