អេសាយ 2:14-22 Khmer Standard Version (KHSV)

14. ព្រះ‌អង្គ​ពង្រាប​ភ្នំ​ធំៗ​ទាំង‌ឡាយពង្រាប​ភ្នំ​ដ៏​ខ្ពស់ៗ

15. ពង្រាប​ប៉ម​ដ៏​ខ្ពស់ៗពង្រាប​កំពែង​ដ៏​រឹង‌មាំ​ទាំង​ប៉ុន្មាន។

16. ពង្រាប​សំពៅ​ទាំង​អស់​នៅ​ស្រុក​តើស៊ីសនិង​ពង្រាប​នាវា​ដ៏​ល្អ​ប្រណីត។

17. ព្រះ‌អង្គ​នឹង​បន្ទាប​មនុស្ស​ព្រហើនព្រះ‌អង្គ​នឹង​ពង្រាប​មនុស្ស​អួត‌អាង។នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេដែល​មនុស្ស​ត្រូវ​លើក​តម្កើង។

18. ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​នឹង​វិនាស​សូន្យ។

19. ពេល​នោះ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​នៅ​ក្នុង​រូង​ភ្នំគេ​នឹង​លាក់​ខ្លួន​ក្នុង​រូង​ដែល​នៅ​ក្រោម​ដីដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើងនៃ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គនៅ​ពេល​ព្រះ‌អង្គ​ក្រោក​ឡើងធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​នៅ​លើ​ផែនដី។

20. នៅ​ថ្ងៃ​នោះ មនុស្ស​លោក​នឹង​យក​ព្រះ​ក្លែង‌ក្លាយ ធ្វើ​អំពី​ប្រាក់ និង​មាស​ដែល​គេ​សិត​សម្រាប់​ថ្វាយ‌បង្គំ​បោះ​ទៅ​ឲ្យ​កណ្ដុរ និង​ប្រជៀវ។

21. គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គុហា និង​ក្រហែង​ភ្នំ ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ដ៏​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ នៅ​ពេល​ព្រះ‌អង្គ​ក្រោក​ឡើង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​លើ​ផែនដី។

22. ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹងមួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!

អេសាយ 2