22. ព្រះអម្ចាស់នឹងវាយប្រហារជនជាតិអេស៊ីបមែន តែព្រះអង្គនឹងប្រោសគេឲ្យជា ពួកគេកែប្រែចិត្តគំនិតមករកព្រះអម្ចាស់ ហើយព្រះអង្គនឹងទទួលពួកគេ ព្រមទាំងប្រោសពួកគេឲ្យជាទៀតផង។
23. នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីស្រុកអេស៊ីបទៅស្រុកអាស្ស៊ីរី។ ជនជាតិអាស្ស៊ីរីនឹងធ្វើដំណើរទៅស្រុកអេស៊ីប ជនជាតិអេស៊ីបទៅស្រុកអាស្ស៊ីរី ហើយជនជាតិទាំងពីរនឹងគោរពបម្រើព្រះអម្ចាស់ជាមួយគ្នា។
24. នៅគ្រានោះ ជនជាតិអ៊ីស្រាអែលនឹងមករួមជាមួយជនជាតិអេស៊ីប និងជនជាតិអាស្ស៊ីរី ហើយជនជាតិទាំងបីនឹងធ្វើឲ្យពិភពលោកទាំងមូលស្គាល់ព្រះពរ។
25. ព្រះអម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «សូមឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រាអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។