អេសាយ 18:4-7 Khmer Standard Version (KHSV)

4. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:«យើង​សម្លឹង​មើល​ពី​ស្ថាន​លើ​មកយ៉ាង​ស្ងៀម​ស្ងាត់ ដូច​នៅ​ពេល​ថ្ងៃ​បណ្ដើរ​កូននិង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។

5. មុន​ពេល​រដូវ​ចម្រូតនៅ​ពេល​ទំពាំង‌បាយជូរ​ឈប់​ផ្កាគឺ​ពេល​ផ្កា​ទំពាំង‌បាយជូរ​ក្លាយ​ទៅ​ជា​ផ្លែហើយ​ពេល​ផ្លែ​នោះ​ទុំគេ​យក​កាំបិត​មក​កាប់​មែកនិង​លួស​ធាង​វា​ចោល​យ៉ាង​ណា

6. ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពីហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរគេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំនិង​ជា​ចំណី​របស់​សត្វ​សាហាវ។ត្មាត​នឹង​ស៊ី​សាក‌សពរបស់​ពួក​គេ​នៅ​រដូវ​ក្ដៅហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេនៅ​រដូវ​ត្រជាក់»។

7. នៅ​គ្រា​នោះ សាសន៍​ដែល​មាន​មាឌ​ខ្ពស់និង​មាន​ស្បែក​ភ្លឺ​រលើប នឹង​នាំ​តង្វាយមក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលគឺ​សាសន៍​ដែល​មនុស្ស​ទាំង​ជិតទាំង​ឆ្ងាយ ស្ញែង‌ខ្លាចព្រោះ​ពួក​គេ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ពួក​គេ​និយាយ​ភាសា​ចម្លែករស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ទន្លេ​ហូរ​កាត់។សាសន៍​នេះ​នឹង​នាំ​តង្វាយ​មក​ថ្វាយ​នៅ​ភ្នំ​ស៊ីយ៉ូនជា​កន្លែង​ដែល​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ។

អេសាយ 18