3. អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោកអ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានាចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែងចូរនាំគ្នាស្ដាប់កុំបីខាន។
4. ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:«យើងសម្លឹងមើលពីស្ថានលើមកយ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូននិងដូចទឹកសន្សើមនៅរដូវចម្រូត។
5. មុនពេលរដូវចម្រូតនៅពេលទំពាំងបាយជូរឈប់ផ្កាគឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែហើយពេលផ្លែនោះទុំគេយកកាំបិតមកកាប់មែកនិងលួសធាងវាចោលយ៉ាងណា
6. ខ្មាំងសត្រូវនឹងប្រល័យជីវិតជនជាតិអេត្យូពីហើយទុកសាកសពចោលយ៉ាងនោះដែរគេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំនិងជាចំណីរបស់សត្វសាហាវ។ត្មាតនឹងស៊ីសាកសពរបស់ពួកគេនៅរដូវក្ដៅហើយសត្វសាហាវនឹងស៊ីសាកសពរបស់ពួកគេនៅរដូវត្រជាក់»។
7. នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់និងមានស្បែកភ្លឺរលើប នឹងនាំតង្វាយមកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូលគឺសាសន៍ដែលមនុស្សទាំងជិតទាំងឆ្ងាយ ស្ញែងខ្លាចព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ពួកគេនិយាយភាសាចម្លែករស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។សាសន៍នេះនឹងនាំតង្វាយមកថ្វាយនៅភ្នំស៊ីយ៉ូនជាកន្លែងដែលព្រះនាមរបស់ព្រះអម្ចាស់ស្ថិតនៅ។