1. សេចក្ដីប្រកាសស្ដីអំពីក្រុងដាម៉ាស:ថ្ងៃមួយ ដាម៉ាសនឹងលែងជាទីក្រុងទៀតហើយគឺក្លាយទៅគំនរបាក់បែក។
2. ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេបោះបង់ចោលរហូតតទៅគឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រកនៅទីនោះ ឥតមាននរណារំខានវាឡើយ។
3. នគរអេប្រាអ៊ីមនឹងលែងមានបង្អែកការពារហើយនគរដាម៉ាសនឹងបាត់បង់រាជ្យ។រីឯជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវអាប់អោនដូចជនជាតិអ៊ីស្រាអែលដែរ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
4. នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់កូនចៅលោកយ៉ាកុបនឹងត្រូវចុះអោនថយគេនឹងបាត់បង់ភោគទ្រព្យហើយក្លាយទៅជាក្រខ្សត់។
5. ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែដែលគេទើបនឹងច្រូតកាត់រួចគ្មានអ្វីនៅសល់សោះគឺដូចវាលទំនាបរេផែមនៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។