2. ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូនគេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗជនជាតិម៉ូអាប់នាំគ្នាសោកសង្រេងស្រណោះក្រុងនេបូ និងក្រុងមេឌីបាគេកោរសក់ទាំងអស់គ្នាហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
3. នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខហើយគ្រប់ៗគ្នាយំសោកសង្រេងនៅលើផ្ទះ និងនៅតាមទីផ្សារ។
4. នៅក្រុងហេសបូន និងអេឡាលេប្រជាជនស្រែកយំលាន់ឮរហូតដល់ក្រុងយ៉ាហាស់។សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។
5. ខ្ញុំយំអាណិតស្រុកម៉ូអាប់ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារក្រុងអេក្លាត-សេលីស្យ៉ាពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូគិតពួកគេស្រែកទ្រហោយំយ៉ាងអស់សង្ឃឹមតាមផ្លូវទៅហូរ៉ូណែម
6. ដ្បិតអណ្ដូងទឹកនៅនីមរីម ត្រូវគេលុបឲ្យរីងតិណជាតិក្រៀមស្វិតអស់ស្មៅដ៏ខៀវខ្ចីក៏ងាប់អស់ហើយរុក្ខជាតិក៏លែងមានទៀតដែរ។
7. ហេតុនេះហើយបានជាពួកគេប្រមែប្រមូលអ្វីៗដែលនៅសល់នាំយកទៅទុកនៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។
8. សម្រែករបស់ប្រជាជនលាន់ឮជុំវិញព្រំដែនស្រុកម៉ូអាប់ទាំងមូលទំនួញរបស់ពួកគេឮទៅដល់អេកឡែមទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។
9. ទឹកអូរដែលហូរកាត់ភូមិឌីម៉ូនមានសុទ្ធតែឈាមហើយយើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ភូមិឌីម៉ូននេះថែមទៀតគឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់ដែលនៅសល់លើទឹកដីរបស់គេ។