អេសាយ 14:27-32 Khmer Standard Version (KHSV)

27. បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះគ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយពេល​ព្រះ‌អង្គ​លាត​ព្រះ‌ហស្ដ​ប្រហារ​ហើយគ្មាន​នរណា​អាច​បញ្ឈប់​ព្រះ‌អង្គ​ទេ។

28. នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អហាស​សោយ​ទិវង្គតព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

29. ភីលីស្ទីន​ទាំង​មូល​អើយមិន​ត្រូវ​រីក‌រាយ ដោយ​ឃើញ​ដំបង​ដែលធ្លាប់​វាយ​អ្នក បាន​បាក់​នោះ​ឡើយ!ដ្បិត​នឹង​មាន​ពស់​វែក​មួយកើត​ចេញ​ពី​ពូជ​របស់​ពស់​នោះហើយ​ក៏​នឹង​មាន​ពស់​អសិរ‌ពិស​កើត​ចេញពី​ពង​របស់​ពស់​វែក​នោះ​ដែរ។

30. ពេល​នោះ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សាមនុស្ស​កំសត់​ទុគ៌តព្រះ‌អង្គ​នឹង​នាំ​មនុស្ស​ក្រីក្រ​ទៅ​រក​កន្លែងសម្រាក​យ៉ាង​សុខ‌សាន្ត។ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យពូជ‌ពង្ស​របស់​អ្នក​ស្លាប់​ដោយ​អត់​ឃ្លានរីឯ​អ្នក​ដែល​នៅ​សល់ នឹង​ស្លាប់​ដោយ​មុខ​ដាវ។

31. ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ!ទីក្រុង​អើយ ចូរ​ស្រែក​យំ​ទៅ!ស្រុក​ភីលីស្ទីន​ទាំង​មូល​រលាយ​សូន្យ​ហើយដ្បិត​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើងខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នាឥត​បាត់​ម្នាក់​ណា​ឡើយ។

32. តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​ទូតរបស់​ស្រុក​ភីលីស្ទីន? ត្រូវ​ឆ្លើយ​ថា“ព្រះ‌អម្ចាស់​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើងហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ព្រះ‌អង្គ​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ”។

អេសាយ 14