អេសាយ 14:20-27 Khmer Standard Version (KHSV)

20. អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នកនិង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នក។ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។

21. ព្រោះ​តែ​កំហុស​របស់​ឪពុកចូរ​ប្រុង​ប្រៀប​ខ្លួន សម្លាប់​រង្គាល​កូន​ប្រុសៗរបស់​គេ​ចោល​ទៅក្រែង​លោ​គេ​ក្រោក​ឡើង​រុក‌រាន​ទន្ទ្រាន​ផែនដីហើយ​សង់​ក្រុង​ពាស‌ពេញ​លើ​ពិភព​លោក។

22. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង ប្រឆាំង​នឹង​ជន‌ជាតិ​បាប៊ី‌ឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ី‌ឡូន ព្រម​ទាំង​ពូជ‌ពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

23. យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ព្រៃ​រនាម ដែល​មាន​តែ​សត្វ​កាំ‌ប្រមា​រស់​នៅ យើង​នឹង​បោស​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

24. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូលដាច់‌អហង្ការ​ថា៖“យើង​បាន​គ្រោង​ទុក​យ៉ាង​ណាយើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរយើង​បាន​សម្រេច​យ៉ាង​ណាហេតុ‌ការណ៍​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។

25. យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើងយើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើងយើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើប្រជា‌ជន​របស់​យើង​ចេញហើយ​យើង​ក៏​នឹង​យក​អំរែក​ដែល​គេ​ដាក់​លើស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។

26. នេះ​ជា​ការ​ដែល​ព្រះ‌អង្គ​បាន​សម្រេច​ធ្វើចំពោះ​ផែនដី​ទាំង​មូលព្រះ‌អង្គ​នឹង​លាត​ព្រះ‌ហស្ដ​ប្រហារប្រជា‌ជាតិ​ទាំង​អស់។

27. បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះគ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយពេល​ព្រះ‌អង្គ​លាត​ព្រះ‌ហស្ដ​ប្រហារ​ហើយគ្មាន​នរណា​អាច​បញ្ឈប់​ព្រះ‌អង្គ​ទេ។

អេសាយ 14