1. ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអ៊ីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅលោកយ៉ាកុប។
2. ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រាអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់ព្រះអម្ចាស់ អ៊ីស្រាអែលនឹងយកអ្នកទាំងនោះធ្វើជាទាសាទាសី។ ជនជាតិអ៊ីស្រាអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះដែរ។
3. អ៊ីស្រាអែលអើយ ក្រោយពីអ្នកនឿយហត់ និងរងទុក្ខវេទនាជាច្រើន ហើយបន្ទាប់ពីអ្នកធ្វើជាទាសករយ៉ាងសែនលំបាកនោះមក ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអ្នកបានសម្រាក។
4. ពេលនោះ អ្នកនឹងច្រៀងចំអកឲ្យស្ដេចស្រុកបាប៊ីឡូនដូចតទៅ:ស្ដេចដែលជិះជាន់គេ ទៅណាបាត់ហើយ?អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
5. ព្រះអម្ចាស់ផ្ដួលរំលំអំណាចដ៏ឃោរឃៅព្រះអង្គបំបាក់ដំបងរាជ្យរបស់ជនកំណាច
6. គឺមនុស្សដែលមានចិត្តកាចសាហាវវាយធ្វើបាបប្រជាជនឥតស្រាកស្រាន្តមនុស្សដែលមានចិត្តកំរោលហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះនិងតាមព្យាបាទពួកគេឥតត្រាប្រណី។