អេសាយ 13:7-11 Khmer Standard Version (KHSV)

7. ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់ៗ​គ្នាបាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លា‌ហាន។

8. ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួនដូច​ស្ត្រី​ដែល​កំពុង​តែ​សម្រាល​កូន។ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មកទាំង​ស្រឡាំង‌កាំង ហើយ​មុខ​របស់​គេពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។

9. មើល៍ ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​មក​ដល់​ហើយគឺ​ជា​ថ្ងៃ​មួយ​ដ៏​សាហាវជា​ថ្ងៃ​ដែល​មនុស្ស​ត្រូវ​ទទួល​ទោសស្រប​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​បំផុត។ថ្ងៃ​នោះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជាទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំមនុស្ស​បាប​ទាំង​អស់​នឹង​វិនាស​សូន្យ។

10. ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូង‌តារា​នៅ​លើ​មេឃនឹង​លែង​បញ្ចេញ​ពន្លឺព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើងហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។

11. យើង​នឹង​ដាក់​ទោស​មនុស្ស​លោកព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្តយើង​នឹង​ដាក់​ទោស​មនុស្ស​ពាលព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាបចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។

អេសាយ 13