14. ពេលនោះ ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួនហើយរត់ទៅរកស្រុកកំណើតវិញប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រានឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល។
15. អ្នកណាត្រូវគេប្រទះឃើញអ្នកនោះនឹងស្លាប់ដោយមុខព្រួញហើយអ្នកណាត្រូវគេតាមទាន់អ្នកនោះនឹងស្លាប់ដោយមុខដាវ។
16. ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។
17. យើងនឹងជំរុញជនជាតិមេឌីឲ្យលើកគ្នាមកវាយប្រហារពួកគេ។អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
18. ជនជាតិមេឌីនឹងបាញ់ព្រួញប្រហារពួកយុវជនហើយគ្មានចិត្តអាណិតអាសូរទារកដែលទើបនឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។
19. រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុងរាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេមានមោទនភាព នឹងត្រូវព្រះជាម្ចាស់រំលាយដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
20. ក្រុងនោះនឹងលែងមាននរណារស់នៅលែងមានប្រជាជនរហូតតទៅ។សូម្បីពួកអារ៉ាប់ក៏លែងបោះជំរំនៅទីនោះហើយពួកគង្វាលក៏មិននាំហ្វូងចៀមរបស់ខ្លួនទៅស៊ីស្មៅនៅតាមទីនោះដែរ។