អេសាយ 11:8-16 Khmer Standard Version (KHSV)

8. ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេងត្រង់​មាត់​រន្ធ​ពស់​វែកក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរ‌ពិស។

9. ប្រជា‌ជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយសមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណានៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់ ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។

10. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌មហា‌ក្សត្រដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​អ៊ីសាយឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ព្រះ‌មហា‌ក្សត្រហើយ​កន្លែង​ដែល​ព្រះ‌អង្គ​ប្រថាប់នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

11. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​សម្តែង​បារមី​សា​ជា​ថ្មីដើម្បី​លោះ​ប្រជា‌ជន​របស់​ព្រះ‌អង្គដែល​នៅ​សេស‌សល់គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរីស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពីស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។

12. ព្រះ‌អង្គ​នឹង​លើក​ទង់​មួយជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថាព្រះ‌អង្គ​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​គេ​កៀរ​យក​ទៅហើយ​នាំ​ជន‌ជាតិ​យូដា​ដែល​បែក‌ខ្ញែក​គ្នាទៅ​ពាស‌ពេញ​សកល​លោក​ទាំង​មូលឲ្យ​វិល​ត្រឡប់​មក​វិញ។

13. ពេល​នោះ អេប្រាអ៊ីម​ឈប់​មាន​ចិត្ត​ច្រណែនហើយ​ខ្មាំង​សត្រូវ​របស់​យូដា​នឹង​វិនាស​សូន្យ។អេប្រាអ៊ីម​លែង​ច្រណែន​នឹង​យូដាយូដា​ក៏​លែង​ប្រឆាំង​នឹង​អេប្រាអ៊ីម​ទៀត​ដែរ។

14. គេ​នឹង​ពួត‌ដៃ​គ្នា​វាយ​លុក​ជន‌ជាតិ​ភីលីស្ទីនដែល​នៅ​ខាង​លិច គេ​នឹង​រឹប​អូស​យកសម្បត្តិ​របស់​ជន‌ជាតិ​នានា ដែល​នៅ​ខាង​កើតគេ​នឹង​បង្ក្រាប​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ព្រម​ទាំង​យក​ស្រុក​អាំម៉ូន​ធ្វើ​ជា​ចំណុះ​ផង។

15. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រនៅ​ស្រុក​អេស៊ីប​រីង​ស្ងួតព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​កំហែង​ទន្លេ​អឺប្រាតព្រះ‌អង្គ​ប្រើ​ព្រះ‌ចេស្ដា​ផ្លុំ​បំបែក​ទន្លេ​នេះឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។

16. ពេល​នោះ នឹង​មាន​ផ្លូវ​មួយ សម្រាប់​ប្រជា‌ជនអ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់​ពី​ស្លាប់គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​អាស្ស៊ីរីដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សម្រាប់បុព្វបុរស​របស់​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ដែរ។

អេសាយ 11