11. នៅគ្រានោះ ព្រះអម្ចាស់សម្តែងបារមីសាជាថ្មីដើម្បីលោះប្រជាជនរបស់ព្រះអង្គដែលនៅសេសសល់គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរីស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពីស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់និងកោះទាំងឡាយនៅតាមសមុទ្រ។
12. ព្រះអង្គនឹងលើកទង់មួយជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថាព្រះអង្គនឹងប្រមែប្រមូលជនជាតិអ៊ីស្រាអែលដែលគេកៀរយកទៅហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នាទៅពាសពេញសកលលោកទាំងមូលឲ្យវិលត្រឡប់មកវិញ។
13. ពេលនោះ អេប្រាអ៊ីមឈប់មានចិត្តច្រណែនហើយខ្មាំងសត្រូវរបស់យូដានឹងវិនាសសូន្យ។អេប្រាអ៊ីមលែងច្រណែននឹងយូដាយូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។
14. គេនឹងពួតដៃគ្នាវាយលុកជនជាតិភីលីស្ទីនដែលនៅខាងលិច គេនឹងរឹបអូសយកសម្បត្តិរបស់ជនជាតិនានា ដែលនៅខាងកើតគេនឹងបង្ក្រាបស្រុកអេដុម និងស្រុកម៉ូអាប់ព្រមទាំងយកស្រុកអាំម៉ូនធ្វើជាចំណុះផង។
15. ព្រះអម្ចាស់នឹងធ្វើឲ្យឈូងសមុទ្រនៅស្រុកអេស៊ីបរីងស្ងួតព្រះអង្គលើកព្រះហស្ដកំហែងទន្លេអឺប្រាតព្រះអង្គប្រើព្រះចេស្ដាផ្លុំបំបែកទន្លេនេះឲ្យទៅជាដៃទន្លេប្រាំពីរហើយប្រជាជនអាចដើរឆ្លងបាន។
16. ពេលនោះ នឹងមានផ្លូវមួយ សម្រាប់ប្រជាជនអ៊ីស្រាអែលដែលនៅសេសសល់ពីស្លាប់គឺអស់អ្នកដែលរស់នៅស្រុកអាស្ស៊ីរីដូចកាលពីដើម មានផ្លូវមួយសម្រាប់បុព្វបុរសរបស់គេចេញពីស្រុកអេស៊ីបដែរ។