1. មានខ្នែងមួយដុះចេញពីគល់របស់លោកអ៊ីសាយមានដើមថ្មីមួយ ដុះចេញពីឫសរបស់លោក។
2. ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះគឺជាព្រះវិញ្ញាណដែលផ្ដល់ប្រាជ្ញាឲ្យចេះពិចារណាដឹងខុសត្រូវព្រះវិញ្ញាណដែលផ្ដល់ការឈ្លាសវៃនិងចិត្តអង់អាចព្រះវិញ្ញាណដែលបំភ្លឺឲ្យស្គាល់និងគោរពកោតខ្លាចព្រះអម្ចាស់
3. ព្រមទាំងឲ្យមានអំណរសប្បាយក្នុងការកោតខ្លាចព្រះអម្ចាស់ព្រះបុត្រានេះមិនវិនិច្ឆ័យតាមលក្ខណៈខាងក្រៅឡើយហើយព្រះអង្គក៏មិនកាត់ក្ដីតាមដែលឮគេនិយាយដែរ។
4. ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ព្រះអង្គប្រើព្រះបន្ទូលជាដំបងដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះហើយពេលព្រះអង្គចេញបញ្ជាមនុស្សអាក្រក់ត្រូវតែស្លាប់។
5. ព្រះអង្គនឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះយកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។
6. ចចក និងកូនចៀម នឹងរស់នៅជាមួយគ្នាខ្លារខិននឹងដេកជាមួយកូនពពែ។កូនគោ និងកូនសិង្ហ នឹងស៊ីចំណីជាមួយគ្នាហើយមានក្មេងតូចម្នាក់ឃ្វាលវា។
7. គោញី និងខ្លាឃ្មុំ ស៊ីស្មៅជាមួយគ្នាហើយកូនរបស់វាក៏នៅជាមួយគ្នាដែរ។សត្វសិង្ហនឹងចេះស៊ីចំបើងដូចគោ។
8. ក្មេងដែលនៅបៅដោះនឹងលេងត្រង់មាត់រន្ធពស់វែកក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។
9. ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយសមុទ្រពោរពេញដោយទឹកយ៉ាងណានៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ ព្រះអម្ចាស់យ៉ាងនោះដែរ។