24. ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីបធ្លាប់វាយកាលពីមុននោះឡើយ។
25. បន្តិចទៀត យើងឈប់ខឹងនឹងអ្នករាល់គ្នាហើយ គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។
26. ព្រះជាអម្ចាស់នៃពិភពទាំងមូលនឹងយករំពាត់ វាយជនជាតិអាស្ស៊ីរី ដូចពីដើម ព្រះអង្គបានវាយជនជាតិម៉ាឌាននៅក្បែរថ្មអូរិប ព្រះអង្គនឹងលើកដំបងវាយសមុទ្រ ដូចព្រះអង្គបានវាយសមុទ្រនៅស្រុកអេស៊ីប។
27. នៅគ្រានោះ ព្រះអង្គនឹងយកអំរែកចេញពីស្មារបស់អ្នករាល់គ្នាព្រះអង្គយកនឹមរបស់ខ្មាំងសត្រូវចេញពីករបស់អ្នករាល់គ្នា។នឹមនោះត្រូវខ្ទាតចេញដោយសារភាពសម្បូណ៌សប្បាយ
28. កងទ័ពរបស់ខ្មាំងបានចូលទៅដល់ក្រុងអៃយ៉ាតពួកគេឆ្លងកាត់ក្រុងមីករ៉ូនហើយទុករបស់របរនៅក្រុងមីគម៉ាស។
29. គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបាធ្វើឲ្យអ្នកភូមិរ៉ាម៉ាញ័ររន្ធត់ហើយអស់អ្នកដែលរស់នៅភូមិគីបៀរ ជាភូមិកំណើតរបស់ស្ដេចសូល នាំគ្នារត់គេចខ្លួន។
30. អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ!អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់!អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ!
31. អ្នកស្រុកម៉ាដម៉េណានឹងរត់បែកខ្ញែកគ្នាអ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងពួន។
32. នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូបគេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូនគឺគំរាមកំហែងក្រុងយេរូសាឡឹម។
33. នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូលនឹងកាប់កម្ទេចមែកទាំងឡាយចោលព្រះអង្គនឹងផ្ដួលរំលំដើមឈើខ្ពស់ៗហើយកាប់ដើមឈើដែលនៅខ្ពស់ជាងគេឲ្យធ្លាក់ចុះមកដី។
34. ព្រះអង្គនឹងកាប់រំលំព្រៃរបោះហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់នឹងត្រូវរលំដែរ។