3. គោស្គាល់ម្ចាស់វារីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរតែប្រជាជនអ៊ីស្រាអែលមិនស្គាល់អ្វីទាំងអស់ប្រជាជនរបស់យើងមិនចេះពិចារណាសោះ!
4. អ្នករាល់គ្នាជាប្រជាជាតិមានបាបជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយអ្នករាល់គ្នាត្រូវវេទនាជាពុំខាន!អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់អ្នករាល់គ្នាបានមើលងាយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
5. យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នាត្រង់កន្លែងណាទៀតទេព្រោះអ្នករាល់គ្នានៅតែបះបោរប្រឆាំងនឹងយើងជានិច្ច។ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែងចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
6. តាំងពីក្បាលរហូតដល់ចុងជើងគ្មានអ្វីនៅល្អសោះ គឺមានសុទ្ធតែដំបៅស្នាមជាំ និងមុខរបួសថ្មីៗ នៅគ្រប់កន្លែងដែលគ្មាននរណាលាង រុំ ឬលាបប្រេងឲ្យធូរស្បើយឡើយ។
7. ស្រុកទេសរបស់អ្នករាល់គ្នាត្រូវហិនហោចក្រុងរបស់អ្នករាល់គ្នាត្រូវភ្លើងឆេះអស់ជនបរទេសប្លន់យកផលពីទឹកដីរបស់អ្នករាល់គ្នានៅនឹងមុខដូចមានខ្មាំងមករាតត្បាតឥតទុកអ្វីឲ្យនៅសល់ឡើយ
8. គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទមនៅក្នុងចម្ការទំពាំងបាយជូរឬដូចខ្ទមនៅចម្ការត្រសក់ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។
9. ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល*មិនបានទុកយើងឲ្យនៅសេសសល់មួយចំនួនតូចទេនោះយើងមុខជាវិនាសដូចអ្នកក្រុងសូដុមយើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។